ឯកឧត្ដម ហ៊ីង ប៊ុន​ហៀ​ង​៖ ប្រទេស​មាន​សុខសន្តិភាព យើង​អាច​ជួបជុំ​ធ្វើបុណ្យ​និង​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង​

2022/10/11 10:22:09 pm        235

​តាកែវ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​លោកជំទាវ ប៉ែន ច​ន្នី បាន​ថ្លែង​ក្នុង​ខណៈ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ នា​ឪ​កាស​បុណ្យ​កឋិនទាន នៅ​ក្នុង​មន្ទីរ​ពុទ្ធ​សីមា​វត្ត​តុំ ស្ថិតនៅ​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២​នេះ​។​

​ឯកឧត្តម កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បាន​មានប្រសាសន៍ថា ការជួប​ជុំគ្នា​ក្នុងថ្ងៃនេះ អាច​ធ្វើឡើង​ប្រកបដោយ​ភាព​ជិតស្និទ្ធ​សប្បាយរីករាយ ព្រម​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់​លើ​សុវត្ថិភាព​ផ្នែក​សុខភាព ដោយសារ​កម្ពុជា​ទទួល​បាន​សុខសន្តិភាព និង​ទទួលបាន​ជោគជ័យ​លើ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលនាំឱ្យ​មានការ​បើក​ប្រទេស​ទ្បើង​វិញ​លើ​គ្រប់​វិស័យ និង​ការរៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រុងប្រយ័ត្ន​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​ឯកឧត្តម កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយមាន សម្តេច​តេ​ជោ ជា​អ្នកដឹកនាំ​ផ្ទាល់ បាន​ខិតខំ​គិតគូរ​បន្ថែមទៀត សំដៅ​ធ្វើយ៉ាងណា​រក្សា​ឱ្យបាន​នូវ​និរន្តរភាព​យូរអង្វែង ឱកាស​ទាំងនេះ​សម្រាប់​ទាំង​ពេលបច្ចុប្បន្ន និង​អ្នកជំនាន់ក្រោយ​តរៀង​ទៅ តាមរយៈ​ការរក្សា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​កត្តា​កំណត់ ៣​ធំៗ គឺ​៖ ទី​១. ការពារ​សុខ​ស​និ្ត​ភាព ទី​២. រក្សា​ឱ្យបាន​នូវ​ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ទី​៣. ពង្រឹង​បន្ថែម​នូវ​ការអភិវឌ្ឍ​ទៅមុខ​ឥតឈប់ឈរ​។ កត្តា​ទាំងនេះ អាចមាន​លំនឹង​ទៅបាន គឺ​អាស្រ័យ​លើ​ចក្ខុវិស័យ និង​សមត្ថភាព​ដឹកនាំ​ដ៏​ប៉ិនប្រសប់ ព្រម​ជាមួយនឹង​សកម្មភាព​អនុវត្ត​ជាក់ស្តែង​របស់​ថ្នាក់ដឹកនាំ​របស់​ជាតិ ដោយមាន​ការចូលរួម​របស់​ប្រតិបត្តិ​ករ ដែលមាន​ឆន្ទៈ ការប្តេជ្ញាចិត្ត និង​សមត្ថភាព​ពិតប្រាកដ ក្នុង​បុព្វហេតុ​រួម គឺ​ការកសាង ការពារ និង​អភិវឌ្ឍ​ប្រទេស ដោយ​នាំមក​នូវ​អនាគត​ដ៏​ត្រចះត្រចង់​ជូន​ប្រជាពលរដ្ឋ​។

​ក្នុងឱកាស​នោះ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​លោកជំទាវ ប៉ែន ចន្ទី បាន​វេរ​ប្រគេន​បច្ច័យ​សង្កត់​ត្រៃ​អង្គ​កឋិនទាន វត្ត​តុំ មាន​ចំនួន ១០០​លាន​រៀល បច្ច័យ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ចំនួន ២២​លាន ៥០​ម៉ឺន​រៀល រួម​និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​មុខ​ទៀត និង​បាន​ឧបត្ថម្ភ​ដល់​សាលាក្រុង​ដូន​កែវ ថវិកា ២​លាន​រៀល​, សាលាសង្កាត់​រកា​ក្រៅ ថវិកា ៥០​ម៉ឺន​រៀល ព្រមទាំង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​លោកតា​លោក​យាយជី មន្ត្រី​ក្រុមប្រឹក្សា​ក្រុង សង្កាត់​ទាំងបី លោកគ្រូ​អ្នកគ្រូ យុវជន បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​ជាច្រើនរូប​ទៀតផង​ដែរ​៕ អត្ថបទ​៖ ម៉ក់ រ៉េ​នី​តា​

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        68
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm