ធនាគារ មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ដំឡើង​អត្រា​ប្រាក់​បញ្ញើ ទាក់ទាញ​ប្រភព​ទុន​ក្នុងស្រុក​

2022/10/11 10:58:46 pm        216

​ភ្នំពេញ​៖ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន បាន​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​របស់​ខ្លួន​ឲ្យ​ឡើង​ខ្ពស់ ដើម្បី​ប្រមូល​ប្រភព​ទុន​ក្នុងស្រុក​។ ការដំឡើង​អត្រា​ប្រាក់​បញ្ញើ​នេះ គឺ​បណ្តាល​មកពី​ការដំឡើង​អត្រា​ការប្រាក់​គោល​របស់​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក ធ្វើឱ្យប៉ះពាល់​ដល់​ប្រភព​ទុន​បរទេស​រយៈពេល​វែង​លើ​ប្រាក់កម្ចី​ចូលមក​កម្ពុជា​។​

​លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ថ្លែង​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ អ្នកយកព័ត៌មាន BTV នៅ​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២២ នេះ​ថា ការដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​អត្រា​ការប្រាក់ លើ​សកលលោក​មានការ​ប្រែប្រួល ដែល​បញ្ហា​នេះ សម្រាប់​ទីផ្សារ​នៅ​កម្ពុជា លោក​បាន​សង្កេតឃើញ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន បានចាប់ផ្តើម​ដំឡើង​ការប្រាក់​លើ​ការផ្តល់​ឥណទាន ឬ​ប្រាក់កម្ចី​ហើយ ដោយសារ​គ្រឹះស្ថាន​ទាំងនោះ ពឹងផ្អែក​ប្រភព​ទុន​ពី​ក្រៅ​ស្រុក​។​

​លោកបន្តថា ស្របពេល​ស្ថានភាព​ប្រែប្រួល ទុន​ពី​បរទេស​ឡើងថ្លៃ​អាត្រា​ការប្រាក់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ដំឡើង​អត្រា​ការប្រាក់​ដល់​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់ជាង​មុន​។ ជាពិសេស​នៅក្នុង​ស្ថានភាព​នេះ​ផងដែរ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​មិន​ដំឡើងថ្លៃ​ចំពោះ​អត្រា​ការប្រាក់​ការផ្តល់​កម្ចី​ឥណទាន​នោះឡើយ ដែល​ប្រការ​ទាំងនេះ ​ជាការ​ចូលរួមចំណែក​លើ​ក​កម្ពស់ និង​ស្តារ​ជីវភាព​ប្រជាជន និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​ក្នុង​បរិបទ ជំងឺ​កូ​វីដ​១៩​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី លើកឡើងថា ធនាគារ​អេស៊ីលីដា បាន​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ ដើម្បី​កៀរគរ​ប្រមូល​ទុន ក្នុងស្ថានភាព​មានការ​ប្រកួតប្រជែង​ក្នុងស្រុក និង​មួយទៀត​, គឺជា​ការ​លើកកម្ពស់​ដ​ល់​អតិថិជន​បន្ថែម​ផង​ដែរ​។

​ចំណែក​ការផ្តល់​កម្ចី​ឥណទាន មិនមាន​ការប្រើ​ប្រួល​អត្រា​ការប្រាក់​ខ្លាំង​នោះឡើយ ដែល​ការដំឡើង​នេះ ធ្វើ​ឲ្យ​ត្រូវ​គ្នា​ជាមួយ​ការកើនឡើង​នៃ​ថ្លៃដើម ដែល​ធនាគារ​យក​ពី​បរទេស​មកប្រើប្រាស់ សម្រាប់​ឥណទាន​រយៈពេល​វែង​។​

​សូមបញ្ជាក់ថា​ ការដំឡើង​អត្រា​ការប្រាក់​បញ្ញើ ឬ​ការដំឡើង​ឥណទាន​កម្ចី របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បណ្តាល​មកពី​ការដំឡើង​អត្រា​ការប្រាក់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​បន្ថយ​អតិផរណា​នៅ​សហរដ្ឋអាមេរិក ខណៈ​ប្រាក់​ដុល្លារ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​អន្តរជាតិ ដូច្នេះ ការដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក នឹង​ជំរុញ​ឲ្យ​អត្រា​ការប្រាក់​ជាទូទៅ​លើ​សកលលោក​មាន​ការប្រែប្រួល​កើនឡើង​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm