រដ្ឋបាល​ខេត្ត​កណ្តាល ​ពង្រាយ​ក្រុម​សមត្ថកិច្ច​៨​គោលដៅ​ធំៗ ​ត្រួតពិនិត្យ​អ្នកដំណើរ​ឆ្លងខេត្ត​

2021/04/27 09:59:58 am        228

កណ្ដាល ​៖ អនុវត្ត​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ហាមឃាត់​ការធ្វើដំណើរ​ ឆ្លង​កាត់ចេញ​-​ចូល ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ កូ​វីដ​-១៩ នៅ​ពេលនេះ រដ្ឋបាល​ខេត្តកណ្តាល​ បានដាក់​ពង្រាយ​ក្រុម​កងកម្លាំង​៣​ប្រភេទ ​សហការ​ជាមួយ​ខេត្ត​ជាប់​ព្រំដែន ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បិទ​លំហូរ​អ្នកដំណើរ​ចេញចូល​តាមផ្លូវ​ជាតិ​សំខាន់ៗ​ចំនួន​៨​គោលដៅ​ធំ​នៅ​ជុំវិញ​ ខេត្តកណ្តាល​។

បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​៩​ខែមេសា​នេះ​ថា នៅពេលនេះ រដ្ឋបាល​ខេត្តកណ្តាល​ បាន​ពង្រាយ​កងកម្លាំង​នគរបាល​ដាក់​ប៉ុស្តិ៍​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​ចេញចូល​ខេត្តកណ្តាល ​ដើម្បី​ត្រួតពិនិត្យ​អ្នក​ធ្វើដំណើរ​និង​មាន​ការ​បិទ​ចរាចរណ៍​ខ្លះៗ​ ជា​បណ្តោះអាសន្ន​ចំនួន​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៧ ​ដល់​ថ្ងៃទី​២០ ខែមេសា​នេះ និង​បាន​ខិតខំ​រួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រំដែន​អោយ​បាន​ល្អ​ដើម្បី​ទប់ស្កាត់​ខ្សែបណ្តាញ​ចម្លង​មេរោគ​កូ​វីដ​១៩​ នៅក្នុង​សហគមន៍ ក្នុង​អំឡុង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា សម្រាប់​ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​លំហូរ​អ្នកដំណើរ​ឆ្លងខេត្ត​នេះដែរ សម្រាប់​អ្នកដំណើរ ​និង​រថយន្ត​ដឹក​អ្នកដំណើរ​ណា​ដែល​មាន​ភារកិច្ច​ចាំបាច់​គឺ​អនុញ្ញាត​អោយ​ធ្វើដំណើរ​ធម្មតា ​តែ​បើ​មិន​ចាំបាច់​គឺ​មិន​អនុញ្ញាត​អោយ​ធ្វើដំណើ​រឆ្លង​ខេត្ត​នោះទេ​។

បើតាម​អនុសេនីយឯក ញឹម ណា​រិ​ទ្ធ នាយរង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង ​ដែល​ប្រចាំការ​នៅ​ព្រំដែន​ខេត្តកណ្តាល​ និង​ខេត្តតាកែវ ផ្លូវជាតិ​លេខ បាន​ថ្លែងថា​ នៅក្នុង​អំឡុង​ពេលនេះ ប្រជាពលរដ្ឋ​មាន​យល់ដឹង​ច្រើន មិន​ធ្វើដំណើរ​ច្រើន​តាមផ្លូវ ​និង​បាន​នាំគ្នា​អនុវត្ត​សេចក្តីសម្រេច​រាជរដ្ឋាភិបាល មិន​ធ្វើដំណើរ​ឆ្លងខេត្ត​ ដើម្បី​ទប់ស្កាត់​កូ​វី​១៩ អំឡុង​ថ្ងៃ​ឈប់​សំរាក​បុណ្យចូលឆ្នាំថ្មី​នេះ​។

ពាក់ព័ន្ធ​នឹង​ការ​បិទ​ចរាចរណ៍​ចេញចូល​ឆ្លងកាត់​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ការ​បិទ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ​ជា​បណ្ដោះអាសន្ន​នេះដែរ ​បានធ្វើអោយ​បណ្តា​ប្រជាពលរដ្ឋ ​បាន​ផ្តល់​ការ​គាំទ្រ​នូវ​ចំណាត់​ការដែល​យើង​កំពុង​ជួយ​លំបាក​ខ្លាំង​នឹង​បញ្ហា​រាតត្បាត​កូ​វីដ-​១៩​ នៅក្នុង​សហគមន៍​ ហើយ​តាមរយៈ​ចំណាត់​ការ​នេះដែរ​ នឹង​ជំរុញ​អោយ​បណ្តា​ពលរដ្ឋ​នាំគ្នា​នៅផ្ទះ ​មិន​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ការពារ និង​កាត់​ផ្តាច់​បណ្តាញ​ចម្លង​មេរោគ​កូ​វីដ​១៩​។

សូមបញ្ជាក់ថា នៅក្នុង​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ហាមឃាត់​ការ​ធ្វើដំណើរ​ឆ្លងកាត់​ចេញ​ចូល​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នេះ បាន​ចាត់​ទុក​ភូមិសាស្ត្រ​ខេត្ត​រាជធានី​ភ្នំពេញ និង​ខេត្ដកណ្តាល​ជា​តំបន់​តែមួយ ហើយ​ការ​ហាមឃាត់​នេះ​ក៏បាន​លើកលែង​ការធ្វើដំណើរ​មួយ​ចំនួន ដូចជា ការដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​តាមផ្លូវ​គោគ ​ផ្លូវទឹក និង​ផ្លូវ​ដេក ការធ្វើ​ដំណើរ​មន្ត្រីរាជកា​រ ​និង​កងកម្លាំងប្រដាប់អាវុធ​ ពលករ​មកពី​ក្រៅប្រទេស​ ការ​ដឹកជញ្ជូន​កម្មក​រ​ដែល​មាន​ប័ណ្ណ​សំគាល់​ការងារ លិខិត​បេសកកម្ម និង​ប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​ការងារ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ជាដើម​។ ​ក្រៅពីនេះ​រថយន្ត​ប្រមូល​សំរាម ​រថយន្ត​អគ្គីភ័យ ​ឡានពេទ្យ ​និង​ការ​ធ្វើដំណើរ​ពលរដ្ឋ​ទៅ​ស្វែងរក​ការ​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត ​ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើដំណើរ​ផងដែរ​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm