ភ្ញៀវ​ទេសចរ​អន្តរជាតិ យក​វត្ត​អារាម​ជា​គោលដៅ​ទេសចរណ៍ ដើម្បី​ស្វែងយល់​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​

2022/10/12 01:18:21 am        565

​សៀមរាប៖ វត្ត​អារាម​ដ៏​មាន​វ័យ​ចំណាស់​មួយ ដែល​មាន​ឈ្មោះថា វត្ត​បារាយណ៍​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត នៅក្បែរ​បារាយណ៍ទឹកថ្លា​ខាងលិច ស្ថិតនៅ​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប ត្រូវ​បាន​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ ចាប់​អារម្មណ៍​ទៅ​ទស្សនា​ប្រមាណ​ ១០០​នាក់ ដើម្បី​សិក្សា​ស្វែងយល់​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​។​

​លោក ហ្វី​លី​ប កៅ ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប​(STC) ​បាន​ដឹកនាំ​ក្រុម​អ្នកទេសចរ​ឱ្យដឹងថា ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បើក​ប្រទេស​ពេញលេញ​ឡើងវិញ ភ្ញៀវទេសចរ​ហូរ​ចូលមក​ទស្សនា​កម្ពុជា ជា​បន្តបន្ទាប់ ជាពិសេស​នៅ​ខេត្តសៀមរាប​។​

លោក​ថា បច្ចុប្បន្ន​នេះ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ទទួលបាន​ជើងហោះហើរ​ពី​១០​ទៅ​១២​ជើង​ក្នុង​១​ថ្ងៃ ។​លោ​កញ្ជាក់​ថា​៖​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប បាន​សហការ​ជាមួយ​ព្រះចៅអធិការ​វត្ត​បុរាណៗ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​តាំងពី​ឆ្នាំ​២០១៨​មក ប៉ុន្តែ​បាន​អាក់ខាន​សកម្មភាព​ទៅវិញ​ដោយសារតែ​ការឆ្លង​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩។​

ការ​រើស​វត្ដ​ជា​គោលដៅ​ទេសចរណ៍​ក្នុង​គោលបំណង​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​ទស្សនា​វត្ត​បុរាណៗ​ផង ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​ព្រះ​ពុ​ទ្ធសាសនា​។ ​ជាមួយគ្នា​នោះ អ្នកទេសចរ​ទៅ​ទស្សនា​វត្ដ​អារាម នឹង​ជួយ​បង្កើត​មុខរបរ​បន្ថែម​ដល់​ប្រជា​សហគមន៍ ក្រៅពី​ទស្សនា​តំបន់​ប្រាសាទ​នានា​។​បន្ថែម​លើ​ពី​នោះ ក៍៏ចង់បង្ហាញ​អ្នក​ទេសចរណ៍ បានមក​ស្វែងយល់​និង​ឃើញជាក់ស្តែង ​នូវ​ទិដ្ឋភាព​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ ព្រះសង្ឃ ប្រជាពលរដ្ឋ ជាមួយនឹង​ប្រពៃណី​វប្បធម៌​ទំនៀម​ទម្លាប់ និង​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​សហគមន៍​ក្នុង​ខេត្ត​នេះ ខណៈដែល​វត្ត​បុរាណ​ក៍​ជា​គោលដៅ​ទេសចរណ៍​សហគមន៍​ក្រៅ​ប្រាសាទ​និង​ជា​ផល​ផិត​ផល​ទេសចរណ៍​ថ្មី​មួយ​អាចជួយ​បង្កើន​ចំណូល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន​។​​

​ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប​រូប​នេះ ក៏​បាន​បង្ហាញ​ឱ្យដឹងពី​សក្តានុពល​នៃ តំបន់​សៀមរាប​ក្រៅពី​ប្រាសាទ មាន​ដូចជា វត្ត​បុរាណ ផ្ទះសំណាក់​ស្នាក់​សាមញ្ញ​បែប​បុរាណ ភោជនីយដ្ឋាន​ក្នុងស្រុក សុ​ទ្ធ​តែ​ចំណែក​មួយ​ជួយ​ផ្តល់​ភាពកក់ក្តៅ​ពេញចិត្ត​របស់​ភ្ញៀវ និង​អាច​បន្ថែម​ការ​ស្នាក់នៅ​យូរ​ផង​ដែរ ដោយសារ​ពួកគាត់​មានឱកាស​អាច​ស្វែងយល់ អំពី​ជីវិត​ក្រៅ​ប្រាសាទ​និង​ជីវិត​ជាក់ស្តែង​ជាច្រើន​លាយឡំ​គ្នា​យ៉ាង​សម្បូរ​បែប ហើយ​ទទួល​បាន​បទពិសោធន៍​ជាក់​ស្តែង​ពី​កម្ពុជា ។​សកម្មភាព​ទេសចរ​ទាំងនេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​ជាក់​ជាមិនខាន​។​លោក​បាន​សម្តែង​នូវ​កិច្ចសហការ​ល្អៗ​ជាមួយ​ព្រះចៅអធិការ​វត្ត​ស្វាយ​រមៀត ដែល​ព្រះអង្គ​ពុំបាន​តម្រូវ​ឱ្យ​អ្នក​ទេសចរណ៍​ឬ​សមាគមន៍​បង់ប្រាក់​អ្វី​ឡើយ៕ អត្ថបទ៖ សាវី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm