
អន្ដរជាតិ៖ ភ្ញៀវទេសចរបរទេស ចាប់ផ្តើមធ្វើដំណើរទៅដល់ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ នៅថ្ងៃដំបូងនៃការដកចេញវិធានការរឹតត្បិតជំងឺ COVID-19។
អស់រយៈពេលជាង ២ឆ្នំាមកហើយ ដែលប្រទេសជប៉ុន បានដាក់ចេញវិធានការរឹតត្បិតព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺ COVID-19 ។ គេរំពឹងថា ភ្ញៀវទេសចរនឹងផ្តល់ប្រាក់ចំណូល ៣៥ពាន់លានដុល្លារដល់ជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោក ហើយគេរំពឹងផងដែរថាលំហូរនៃភ្ញៀវទេសចរ នឹងបន្តកើនឡើង៕