
អន្ដរជាតិ៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកនឹងចូលរួមប្រកួតប្រជែងនៅការបោះឆ្នោតសកលដែលគ្រោងនឹងរៀបចំឡើងនៅខែក្រោយនេះ ហើយលោកបានធ្វើការព្រមានថា ជ័យជំនះរបស់គណបក្សកាន់អំណាចម៉ាឡេស៊ី អាចនឹងមើលឃើញអតីតនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារ Najib Razak សុំទោស នឹងរួចផុតពីទោសពៃ។ នៅក្នុងវ័យ ៩៧ឆ្នាំ និងជួបបញ្ហាសុខភាពក្នុងឆ្នាំនេះ លោក Mahathir បាននិយាយថា លោកនឹងបន្តធ្វើជាបេក្ខជននាយកដ្ឋមន្រ្តី សម្រាប់មណ្ឌលបោះឆ្នោតសភាបច្ចុប្បន្នរបស់លោកនៅកោះ Langkawi៕