
នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមានសមត្ថភាពបាញ់ស្កាត់មីស៊ីលកូរ៉េខាងជើង ដែលទីក្រុងព្យុងយ៉ាង បានបង្ហាញកាលពីពេលថ្មីៗនេះ ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រព័ន្ធការពារមីស៊ីល និងដែនអាកាសកូរ៉េ អាចធ្វើឲ្យទីក្រុងសេអ៊ូល រកឃើញសកម្មភាពបង្ករឿងរបស់ទីក្រុងព្យុងយ៉ាង និងអាចចាត់វិធានការការពារខ្លួនបាន ៕