
រយៈពេល ១ថ្ងៃក្រោយទឹកជំនន់បំផ្លិចបំផ្លាញទីក្រុង Las Tejerías នៅភាគកណ្តាលប្រទេសវេណេស៊ុយអេឡា លោកប្រធានាធិបតី Nicolás Maduro បានដើរឆ្លងកាត់ផ្លូវដែលរងផលប៉ះពាល់ខ្លាំងបំផុត ខណៈដែលចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍បំណាក់ដី កើនឡើងដល់ ៣៤នាក់។
ប្រជាពលរដ្ឋបានដើរតាមក្រោយរូបលោក និងបានជំរុញឲ្យរូបលោកមើលផ្ទះសម្បែងរបស់ពួកគេដែលរងការបំផ្លិចបំផ្លាញគ្មានសេសសល់ ដោយពួកគេសង្ឃឹមថានឹងស្តាប់ឮចេញពីមាត់លោកប្រធានាធិបតីផ្ទាល់ថា ពួកគេនឹងត្រូវជួយសង្រ្គោះ៕
