
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា លោកមានគម្រោងពិភាក្សាលើមធ្យោបាយកាត់បន្ថយតម្លៃប្រេងឥន្ធនៈ ជាមួយសមភាគីរបស់លោកនៅកិច្ចប្រជុំប្រទេសមានឧស្សាហកម្មលូតលាស់ G-7។
លោក បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅឯឧស្សាហកម្មគ្រឿងម៉ាស៊ីនអាល្លឺម៉ង់នាថ្ងៃអង្គារនេះថា ការងារដំបូងគេរបស់លោក គឺត្រូវតែធានាបានថា តម្លៃធនធានហ្វូស៊ីល ឧស្ម័ន ប្រេង និងធ្យូងថ្ម នឹងត្រូវធ្លាក់ចុះ ។ លោកយល់ឃើញថា កិច្ចការមួយនេះ នឹងមិនអាចសម្រេចបានដោយឯកតោភាគីនោះទេ៕