ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​កំណត់​វិធាន​នៃ​ការ​បង់ពន្ធ​ប៉ាតង់​តាម​ផលរបរ

2021/04/27 09:59:58 am        188


ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំណត់​ប្រាក់​ពន្ធ​ប៉ាតង់​ សម្រាប់​អ្នក​ជាប់​ពន្ធ​តូច ​ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៤០ ម៉ឺន​រៀល​, អ្នក​ជាប់​ពន្ធ​មធ្យម ចំនួន ១២០ ម៉ឺន​រៀល និង​អ្នក​ជាប់​ពន្ធ​ធំ ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន​ ៣ លាន​រៀល ​និង​ចំនួន ៥ លាន​រៀល ក្នុងករណី​ដែលមាន​ផលរបរ​លើសពី ១​ម៉ឺន​លាន​រៀល ។

តាម​ប្រកាស​ស្តីពី​វិធាន​និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ បានសម្រេច​កំណត់​វិធាន​ និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ លើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ​ដែល​ប្រកប​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពន្ធ​ប៉ាតង់ គឺជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​បាន​កំណត់​លើ​សកម្មភាព​អាជីវកម្ម ដោយ​ផ្អែកលើ​ប្រភេទ​អ្នក​ជាប់ពន្ធ ​និង​កម្រិត​ផលរបរ​។

អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​-​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​ទៅតាម​រាជធានី​-​ខេត្ត ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ តាម​កម្រិត​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​បង់​រួមមាន ​៖ អ្នក​ជាប់​ពន្ធ​តូច ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៤០ ម៉ឺន​រៀល​, អ្នក​ជាប់​ពន្ធ​មធ្យម ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ១២០ ម៉ឺន​រៀល​។ ចំណែក​អ្នក​ជាប់​ពន្ធ​ធំ ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៣ លាន​រៀល និង​ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៥ លាន​រៀល ​ក្នុង​ករណី​ដែល​មាន​ផលរបរ​លើសពី ​១​ម៉ឺន​លាន​រៀល​។

សូមបញ្ជាក់ថា ពន្ធ​ប៉ាតង់ ត្រូវ​បង់​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់ ថ្ងៃទី ៣១ ខែមីនា ជា​រៀងរាល់ឆ្នាំ​។ ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​រដ្ឋបាល​សារពើពន្ធ ​ដែល​អ្នក​ជាប់​ពន្ធ​មាន​ទីកន្លែង​ប្រកប​អាជីវកម្ម​ពិតប្រាកដ ក្នុងនោះ​ អ្នក​ជាប់ពន្ធ​ដែល​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពេញ​មួយឆ្នាំ ក្នុងនោះ​ សម្រាប់​ការ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦​ខែ​ចុងឆ្នាំ អ្នក​ជាប់​ពន្ធ​ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពាក់កណ្តាល​។

អ្នក​ជាប់ពន្ធ​ដែលមាន​ទីកន្លែង​អាជីវកម្ម​ជា​គោល​ដើម ទីចាត់ការ​សហគ្រាស សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អាជីវកម្ម​តែមួយ ដែល​ស្ថិត​នៅតាម​រាជធានី​-​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​អប្បបរមា​សម្រាប់​ប្រភេទ​អ្នក​ជាប់​ពន្ធ​នីមួយៗ​ទៅតាម​រាជធានី​-​ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ​៕

​អត្ថបទ​ ៖ សុន រ៉ា​ឌី​



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm