OCA ​ផ្ញើ​លិខិត​អរគុណ​ឯកឧត្ដម​បណ្ឌិត ថោង ខុន ដែល​រៀបចំ​មហាសន្និបាត​ដោយ​ជោគជ័យ​

2022/10/12 04:48:33 pm        76

​អូឡាំពិក៖ ឯកឧត្តម​ Raja Randhir Singh ​ប្រធានស្តីទី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ​បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​រួមទាំង​ក្រុមការងារដែល​បានរៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីលើក​ទី​៤១ ប្រកបដោយ​ភាពជោគជ័យ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច​បាន​យ៉ាង​ល្អឥតខ្ចោះ។​

​ប្រធានស្ដីទី​ OCA ​ដដែលបាន​សម្ដែង​ការគោរព​ដ៏​ជ្រាលជ្រៅ ចំពោះ​ការរៀបចំ​មហាសន្និបាត​របស់​កម្ពុជា ពិសេស​ឯកឧត្តម​បណ្ឌិត ថោង ខុន ធ្វើ​ឲ្យ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីប្រព្រឹត្ត​ទៅក្នុង​លក្ខណៈ​មួយ ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ល្អឥតខ្ចោះ ជូន​ដល់​ប្រតិភូ​កីឡា​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ធ្វើ​ឲ្យ​ប្រតិភូ​ទាំងអស់បានទទួល​នៅ​ការចង់ចាំ​ដ៏​អស្ចារ្យ ​ក្នុងការ​អញ្ជើញ​មក​ចូលរួម​ក្នុង​មហាសន្និបាត​នេះ។​ ​បន្ថែម​លើ​នេះ ឯកឧត្តម​ Raja Randhir Singh ​បាន​ជូនពរ​ឯកឧត្តម​បណ្ឌិត ថោង ខុន និង​ក្រុមការងារទទួលបាន​ជោគជ័យ និងសម្រេច​លទ្ធផល ក៏ដូចជា​ស្នាដៃ​ធំៗ​បន្ថែមទៀត ពិសេស​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​គួរ​ដឹងថា មហាសន្និបាត​ OCA ​លើក​ទី​៤១ បានធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញកាលពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា​កន្លងទៅ ដែល​ពិធី​បើក​មហាសន្និបាតបានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​ក៏បាន​ថ្លែង​នូវ​សន្ទរកថា​គន្លឹះ ដើម្បី​រួមចំណែក​ជាមួយ​ចលនា​អូឡាំពិក​អាស៊ី និង​អន្ដរជាតិ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​តំបន់ ជាមួយ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm