អាមេរិក៖ លោក Joe Biden បាននិយាយថា លោកជឿថា លោក Vladimir Putin គឺជាតួអង្គមានការពិចារណាលើហេតុផល ដែលបានយល់ខុសយ៉ាងធ្ងន់ធ្ងរក្នុងការកាន់កាប់អ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិករូបនេះបានប្រាប់សារព័ត៌មាន CNN ក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយមុនកិច្ចសម្ភាសន៍តាមទូរទស្សន៍ដ៏កម្រកាលពីថ្ងៃអង្គារថា លោកជឿថា សមភាគីរុស្ស៊ីរបស់លោកបានមើលស្រាលលើកម្លាំងតតាំងរបស់អ៊ុយក្រែន ក្នុងការប្រឈមនឹងការឈ្លានពាន។ លោក Biden បាននិយាយថា ខ្ញុំគិតថា លោក Putin គិតថា លោកនឹងត្រូវបានស្វាគមន៍ដោយបើកចំហថា នេះគឺជាប្រទេសកំណើតរបស់រុស្ស៊ីនៅទីក្រុង Kyiv ហើយជាកន្លែងដែលលោកនឹងត្រូវបានស្វាគមន៍ ហើយខ្ញុំគិតថា លោក Putin គណនាខុសទាំងស្រុង។
គួររម្លឹកថា កាលពីសប្ដាហ៍មុនលោក Biden បានព្រមានថា ពិភពលោកកំពុងប្រឈមនឹងសង្គ្រាមនុយក្លេអ៊ែរ ក្នុងការអត្ថាធិប្បាយដោយផ្ទាល់ខុសពីធម្មតា អំពីគ្រោះថ្នាក់បង្កឡើងដោយការគំរាមដោយបើកចំហរបស់លោក Putin ថា នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជួយការប៉ុនប៉ងដណ្ដើមយកដែនដីដ៏ច្រើនរបស់អ៊ុយក្រែន៕
អត្ថបទ៖ សុខមាន