បាល់ទាត់៖ ក្រុមជើងឯករងឆ្នាំ២០២០ Manchester City បានបន្តដំណើរឡើងវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ហើយបើទោះជាស្មើ ០-០ នៅទឹកដី Copenhagen ក៏ដោយ។ ក្រុមរបស់លោក Pep Guardiola ដែលទុក Erling Haaland ឱ្យសម្រាកនោះមានឱកាសច្រើនក្នុងការប្រកួតនេះ ដូចជាឱកាសរបស់ស៊ុតពីចំងាយរបស់ Rodri តែអាជ្ញាកណ្តាលមិនឱ្យក្រោយឆែក VAR។

ក្រោយមក Riyad Mahrez មានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រមួយទៀតតែធ្វើមិនបានសម្រេច មុនពេលដែលខ្សែការពារ Sergio Gomez ត្រូវបានបណ្តេញចេញនៅនាទីទី៣០ ធ្វើឱ្យ Manchester City ត្រូវលេងភាគច្រើននៃការប្រកួតមានគ្នាត្រឹម ១០នាក់។ យ៉ាងណាក្តីគ្មានគ្រាប់បាល់បញ្ចូលទីឡើយក្នុងការប្រកួតនេះ បញ្ចប់ទៅដោយ Manchester City ស្មើ ០-០ នៅទឹកដី Copenhagen តែធានាបានកៅអីនៅវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពី Dortmund និង Sevilla ស្មើគ្នានៅទឹកដីអាល្លឺម៉ង់។
Tanguy Nianzou តែតបញ្ចូលទីនាំមុខមុនឱ្យ Sevilla មុនពេលដែល Dortmund តាមស្មើវិញដោយ Jude Bellingham ដែលជាគ្រាប់ទី៤ របស់កីឡាករវ័យ ១៩ឆ្នាំអង់គ្លេសរូបនេះនៅ UCL រដូវកាលនេះ។ លទ្ធផលនេះមានន័យថា Manchester City នៅតែឈរលើគេមាន ១០ពិន្ទុតាមពីក្រោយដោយ Dortmund មាន ៧ពិន្ទុ Sevilla លេខ៣ មាន ២ពិន្ទុ និង Copenhagen ក្រោមគេមាន ២ពិន្ទុផងដែរ៕
អត្ថបទ៖នាង សុភាវុធ