សហព័ន្ធ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​បើក​ទំព័រ​ថ្មី​នៃ​ពាន​បាល់ទះ​សម្ដេច​តេ​ជោ ហ៊ុន សែន ចុង​សប្ដាហ៍​នេះ​

2022/10/12 06:51:46 pm        81

​បាល់ទះ៖ ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នឹង​ចាប់ផ្ដើម​ការ​ប្រកួត​នា​ថ្ងៃ​ទី​១៥ ខែ​តុលា​ចុង​សប្ដាហ៍​នេះនៅ​សាល​ទីលាន​បាល់ទះ​នៃ​កីឡដ្ឋាន​ព្រី​នស៍ ដោយ​មាន​បេក្ខភាព​ខ្លាំងៗ ១១​ក្រុម​ចូលរួម​ប្រកួតប្រជែង។

ជាមួយ​ការ​បើក​សករាជ​ថ្មី​នេះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ព្រឹត្តិការណ៍​នេះ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើនដើម្បី​បំផុស និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នេះ ពិសេស​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន និង​ពិធី​ចាប់ឆ្នោត​កាលពី​ថ្ងៃ​ទី​១១ ខែតុលា​ម្សិលមិញ​ថា នេះ​គឺជា​សកម្ម​មួយ​ថ្មី​មួយទៀត​ក្នុងចំណោម​កម្មវិធី​ជាច្រើន ដែល​ត្រូវ​បាន​រៀប​ចំ​ជា​បន្ដបន្ទាប់​ក្នុង​ឆ្នាំ​២០២២ ហើយក៏​ជាការ​ជីក​កកាយ​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​ធំៗ​ ដែល​បាន​ធ្លាប់​រៀបចំ​ពីមុន​ផងដែរ ជាក់ស្ដែង​ការប្រកួត​បាល់ទះ​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ដែល​ធ្លាប់​រៀបចំ​លើកដំបូង​តាំងពី​ឆ្នាំ​១៩៩៧ ហើយ​សហព័ន្ធ​បាន​ប្ដេជ្ញា​បន្ដ​និរន្ដរភាព​រៀបចំ​ពាន​នេះ​រៀង​រាល់​ឆ្នាំ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បាល់ទះ​ជាតិ។​ ​​លោក តែ​ន ឡ​ន អគ្គលេខាធិការ​រង​សហព័ន្ធ និង​ជាម​ន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​នេះ​បាន​ឲ្យ​ដឹងថា បេក្ខភាព​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នេះ​គឺ​មាន ៥​ក្រុម​ត្រូវ​បាន​សហព័ន្ធ​អញ្ជើញ និង ៦​ក្រុម​ទៀត​ឡើង​មកពី​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង។ ក្រុម​ទាំង ១១ ត្រូវ​បែង​ចែក​ជា ៤​ពូ​លដើម្បី​ធ្វើការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ ១​ជើង ហើយ​ក្រុម​លេខ​១ និង​លេខ​២ តាម​ពូ​ល​នីមួយៗ​នឹង​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ ក៏ដូចជា​បន្ដ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។​

​ជា​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត ពូ​ល ​A ​គឺ​មាន​ក្រុម​បាល់ទះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​, ​វិសាខា និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង។ ពូ​ល​ B ​មាន​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស​, ​ស្នងការដ្ឋាន​នគរបាល​ត្បូងឃ្មុំ និង​ខេត្ត​សៀមរាប។ ពូ​ល​ C ​មាន​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣, ​កូន​នាគ​ឧត្ដរ និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ពូ​ល​ D ​គឺមាន​ក្រុម​ក្រសួងមហាផ្ទៃ និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង។​ ​សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី​វិញ ក្រុម​ជើងឯក​នឹង​ទទួល​បាន​ពាន ១ អម​ប្រាក់​រង្វាន់ ១​ម៉ឺន​ដុល្លារ​, ​លេខ​២ ទទួល​បាន ៥​ពាន់​ដុល្លារ​, ​លេខ​៣ ទទួល​បាន ៣ពាន់​ដុល្លារ និង​លេខ​៤ ទទួល​បាន ២​ពាន់​ដុល្លារ។ ចំពោះ​ការប្រកួត​គ្រោង​នឹង​បញ្ចប់​នា​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ។​ ​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះគឺ​ដើម្បី​អបអរសាទរ​ការរៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ សហព័ន្ធ​ក៏បាន​រៀបចំ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ចំនួន ២​ប្រកួត​ផង​ដែរ ពោល​គឺ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ​នៅ​ថ្ងៃ​បើក​នា​ថ្ងៃទី​១៥ ខែតុលា​ចុង​សប្ដាហ៍​នេះ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​លក្ខណៈ​ដកស្រង់​បច្ចេកទេស​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​គុយបា​នា​ថ្ងៃ​ទី​២០ ខែ​តុលា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm