រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍អំឡុងសន្និសីទសារព័ត៌មានថា ការវាយប្រហារថ្មីដោយមីស៊ីលដាក់គោលដៅលើទីបញ្ជាការយោធាអ៊ុយក្រែន និងទីតាំងគ្រប់គ្រងច្រើនកន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសត្រូវបានធ្វើឡើង។

យោធាបានអះអាងថា ការវាយប្រហារបានបាញ់ចំលើគោលដៅដែលបានប៉ុនប៉ង។ យោងតាមមន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារនេះបានបំផ្លាញបន្ថែមទៀត ដល់ប្រព័ន្ធផ្គត់ផ្គង់ថាមពលនៅក្នុងទីក្រុងជាច្រើន។ ពលរដ្ឋនៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែនបានភ័យរន្ធ ប៉ុន្តែនៅតែជម្នះ បន្ទាប់ពីទីក្រុងនេះបានរងការវាយប្រហាររបស់រុស្ស៊ីម្តងហើយម្តងទៀត។ មនុស្ស ១៩នាក់បានស្លាប់ និង ១០៥នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទីតាំងលំនៅឋាននៅក្នុងទីក្រុង និងតំបន់ចំនួន ១២ផ្សេងទៀត។

អភិបាលក្រុងលោក Vitali Klitschko បាននិយាយថា យ៉ាងហោចណាស់ ៥នាក់ក្នុងចំណោមជនរងគ្រោះនៅក្នុងទីក្រុង Kyiv។ ពលរដ្ឋរស់នៅក្នុងទីក្រុង Kyiv និយាយថា នេះមិនអាចប្រៀបធៀបជាមួយអ្វីបាននោះទេ។ វាជាភាពអស់សង្ឃឹមដែលពុំមានទីបញ្ចប់។ រុស្ស៊ីបន្តវាយប្រហារមកលើយើង ពួកគេបន្តធ្វើឱ្យយើងភ័យខ្លាច។ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ក្នុងទីក្រុង Zaporizhzhia កាលពីថ្ងៃអង្គារ បន្ទាប់ការវាយប្រហារដោយមីស៊ីលជុំថ្មីរបស់រុស្ស៊ី លើទីក្រុងភាគខាងត្បូងរបស់អ៊ុយក្រែនសម្រាប់រយៈពេល ៣ថ្ងៃជាប់គ្នា៕
អត្ថបទ៖ ប៊ុនថន