ពន្ធដារប្រមូលពន្ធគ្រប់ប្រភេទកើនឡើងជិត ២ ៧០០ លានដុល្លាររយៈពេល ៩ខែ

2022/10/12 08:05:37 pm        307

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អនឡាញ អនុវត្តបានចំនួនជិត ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៦៩៣ លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំ២០២២ កើនឡើង ២៧ ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញរបាយការណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូល​ពន្ធ​ប្រចាំ ខែកញ្ញា និងសម្រាប់រយៈពេល ៩ខែ ឆ្នាំ ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២។

លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែកញ្ញា ឆ្នាំ២០២២ នេះ ចំណូលពន្ធអាករ​គ្រប់​ប្រភេទ ​ដែលអគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូល​អនឡាញ បានចំនួនជាង ​១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជាង​ ២៥៤ លានដុល្លារ​ ស្មើ ៩ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ​២០២២, ប្រៀបធៀប​នឹងចំណូលពន្ធ-អាករប្រចាំខែ កញ្ញា ឆ្នាំ២០២១​ ឃើញថាកើនឡើងជាង​ ២១២ ប៊ីលានរៀល ត្រូវជាង ៥២ លានដុល្លារ ស្មើជិត ២៦ ភាគរយ។

ចំណែកសរុបការប្រមូលចំណូលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ​ចំណូលពន្ធ-អាករ ដែលអគ្គនាយក​ដ្ឋាន​ពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​មានចំនួន ១០ ៩០៨ ​ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៦៩៣ ​លានដុល្លារ ស្មើជាង ៩៥ ភាគរយ នៃផែនការច្បាប់​ស្តីពី​ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ​បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា​ ឆ្នាំ២០២១ ឃើញថា ​កើនឡើងជាង ២ ៣៥១​ ប៊ីលានរៀល ត្រូវប្រមាណជាង ៥៨០​ លានដុល្លារស្មើជាង ២៧ ភាគរយ។

ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ​បានគ្រប់តាម​ផែនការ​ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ក្នុងចំនួនជាង ១១ ៤១៩​ ប៊ីលានរៀល​ ត្រូវជាង ២ ៨១៩ លាន​ដុល្លារ, អគ្គនាយកដ្ឋានពន្ធដារ ​នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និង​រដ្ឋបាលសារពើពន្ធ ​ដែលរួមមានវិធានការសំខាន់ៗមួយចំនួន ៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm