IMF នឹង​គាំទ្រ​កម្ពុជា តាមរយៈ​ការផ្តល់​មូលនិធិ​ហិរញ្ញប្បទាន​រហ័ស ​សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ប្រធាន​ស្ថាន​តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ថ្លែង​ឲ្យ​ដឹងថា ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹង​ជួយ​គាំទ្រ​ដល់​កម្ពុជា ​តាមរយៈ​ការបន្ត​កិច្ចសហប្រតិបត្តិការ ​និង​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ពិសេស ​ នៃ​មូលនិធិ​ហិរញ្ញប្បទាន​រហ័ស ដែល​អាច​ជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​កម្ពុជា​ក្នុង​ការ​បំពេញ​កង្វះខាត​ហិរញ្ញប្បទាន ​សម្រាប់​ផែនការ​ស្តារ​សេដ្ឋកិច្ច ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩​។


លោក Yasuhisa Ojima ប្រធាន​ស្ថាន​តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​ប្រចាំ​កម្ពុជា លើក​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន​ ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ ១៩ ខែ តុលា ឆ្នាំ ២០២០ នេះ​ថា កម្ពុជា​ពិតជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង ​និង​គ្រប់គ្រង​បាន​ល្អ​ប្រសើរ នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ ​ពិសេស​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នូវ​វិធានការ​មុត​ស្រួច​ថ្មីៗ​នានា ​ក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ និង​កម្មវិធី​គាំពារ​សង្គម​ជាដើម ។

សម្រាប់​បញ្ហា​នេះ​, លោក​សូម​គាំទ្រ​លើ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការបន្ត​តាមដាន​ការប្រែប្រួល​ស្ថាន​ការ​ម៉ាក្រូសេដ្ឋកិច្ច​ និង​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចសហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ឃ្លាំមើល​ការប្រែប្រួល​នៃ​ស្ថានភាព​សេដ្ឋកិច្ច ​ទាំង​កម្រិត​សកល និង​តំបន់ ។ ចំណែក​ពាក់ព័ន្ធ​ការងារ​ជាមួយ IMF ​លោក​ បាន​អះអាងថា ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា តាមរយៈ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​កន្លងមក ​និង​បាន​គូស​បញ្ជាក់​ពី​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ពិសេស នៃ​មូលនិធិ​ហិរញ្ញប្បទាន​រហ័ស ​ដែល​អាចជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​កម្ពុជា ​ក្នុង​ការបំពេញ​កង្វះខាត​ហិរញ្ញប្បទាន ​សម្រាប់​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩ ។

ក្នុងជំនួប​នេះ​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​ជា​និច្ច​ជា​កាល រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ​បាន​បន្ត​រួមសុខទុក្ខ​ជាមួយ​កម្ពុជា ជាពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ កំពុង​បង្កឡើង​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩​នេះ​ជាដើម ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បន្ត​តាមដាន និង​វាយតម្លៃ​ការវិវត្ត​សេដ្ឋកិច្ច​សកល​, តំបន់ និង​កម្ពុជា​, និង​ផ្ដល់​ការសិក្សា​ផ្សេងៗ ដែល​អាច​ជា​ធាតុ​ចូល​សម្រាប់​កម្ពុជា ក្នុង​ការបន្ត​រៀបចំ​វិធានការ​ពាក់ព័ន្ធ ដើម្បី​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ការរៀបចំ​នូវ​វិធានការ​គោលនយោបាយ​សម្រាប់​ស្ដារ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ។

ឯកឧត្តម បន្តថា ទោះបីជា​កម្ពុជា​ត្រូវ​បាន​វាយតម្លៃ និង​ទទួលស្គាល់ថា​ ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩ បានល្អ​ប្រសើរ​ក៏ដោយ​, រាជរដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​តាមដាន​ការវិវត្ត​នៃ​ជំងឺ​នេះ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ជានិច្ច រួម​ជាមួយ​ការចាត់វិធានការ​មុត​ស្រួច​ក្នុង​ការ​គាំទ្រ​លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន ។ ​ឈរលើ​មូលដ្ឋាន​នេះ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ អាច​បន្ត​មាន​ប្រក្រតី​ភាពល្អ ​ ខណៈ​ស្ថានភាព​សារពើពន្ធ ​ជាពិសេស​ផ្នែក​ចំណូល​ពន្ធ​នឹងមាន​ភាពប្រសើរ​ជាង​ការរំពឹងទុក ​ដែល​នេះ​ ជា​បច្ច័យ​ល្អ​សម្រាប់​ការអនុវត្ត​ថវិកា​ឆ្នាំ ២០២១ ដោយ​អនុញ្ញាត​ឱ្យ​មាន​លំហ​ថវិកា​ធំ និង​ការប្រើប្រាស់​ប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​តិចជាង​ការរំពឹងទុក ៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm