ពលរដ្ឋអាយុ១៨ឆ្នាំឡើងក្នុងរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងដូសជំរុញទី៤ បាន៨២​​ភាគរយ នៃក្រុមគោលដៅ

2022/10/12 08:27:12 pm        298

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី១២ខែតុលានេះថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមល្ងាច​ម្សិលមិញ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ អាយុចាប់ពី១៨ឆ្នាំឡើង ​បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ ​បានចំនួន ១,១៦២,៣៤៣នាក់ ស្មើនឹង ៨២.២៧ភាគរយ នៃក្រុមគោលដៅ ១,៤លាននាក់។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តថា បច្ចុប្បន្នមូលដ្ឋានសុខាភិបាល នៅតាមមនី្ទរពេទ្យ​បង្អែក ​និងមណ្ឌលសុខភាពទាំង៤៣ទីតាំង​ ក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកចាក់វ៉ាក់សាំងជូន​បងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ជាធម្មតា។

គ្រូពេទ្យនៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្ត នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ក៏កំពុងបន្ត​បេសកកម្មយ៉ាងសកម្ម ​ចុះចាក់វ៉ាក់សាំងតាមសហគមន៍​ ខ្នងផ្ទះប្រជាពលរដ្ឋ ​តំបន់ប្រជុំជន​រោងចក្រ​ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនប្រជាពលរដ្ឋ ដែលពិបាកក្នុងការធ្វើដំណើរមកកាន់​មណ្ឌល​សុខភាព​ និងមនី្ទរពេទ្យបង្អែក ​ដើម្បីទទួលយកវ៉ាក់សាំងបង្ការការពារជំងឺ។ ​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី៥ ​បានចំនួន ១៨៧,២២៦នាក់ ស្មើនឹង១៣.២៥%។

បងប្អូនប្រជាពលរដ្ឋ ​និងអាណាព្យាបាលបាននាំកូនមកចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារ​គ្រូពេទ្យ​នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ​សម្រាប់ការពារសុខភាព។

ជាមួយគ្នានោះដែរ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ​ លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានបញ្ជាក់ថា ​ដើម្បីការពារសុខភាពនៅក្នុង​សហគមន៍​របស់​យើងឲ្យបានល្អ​រឹងម៉ាំ សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុងសហគមន៍ដែលមិនទាន់បានទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូស​មូលដ្ឋាន​ពេញលេញ ​ឬក៏ដល់ពេលមកទទួលវ៉ាក់សាំងដូសជំរុញហើយនោះ ​សូមអញ្ជើញ​មក​ទទួល​វ៉ាក់សាំងនៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​ឬក៏មនី្ទរពេទ្យ ​មណ្ឌលសុខភាពទូទាំងប្រទេស ដែល​បើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូន​ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមាន​ការធ្វេសប្រហែស​ ត្រូវពង្រឹងឡើងវិញនូវវិធានការការពារ ​គឺ៣កុំ ៣ការពារ របស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការរបស់​ក្រសួង​សុខាបាល ដែលបានដាក់ចេញ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm