សាកសព​ត្រូវបាន​គេ​យក​ចេញពី​កន្លែង​បញ្ចុះសព​ដ៏​ធំ​នៅ​ទីក្រុង Lyman ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/12 09:26:11 pm        454

​អ៊ុយក្រែន៖ បុគ្គលិក​បាន​គាស់​យកចេញ​សាកសព​ជាច្រើន​រុំ​ដោយ​ប្លា​ស្ទិ​ក​ខ្មៅ ​ពី​កន្លែង​បញ្ចុះសព​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង Lyman កាលពី​ថ្ងៃ​អង្គារ ខណៈ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ប្រមូល​ភស្តុតាង​ពី​រយៈពេល​ជាង​ ៤​ខែ​ដែល​ទីក្រុង​នៅ​ភាគ​ខាងកើត​បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​រុស្ស៊ី​។​

​សាកសព​រុំ​ដោយ​ប្លា​ស្ទិក​ចំនួន ១០នាក់​បាន​ដាក់​នៅ​ក្បែ​រលេ​ណ​ដ្ឋា​ន​មួយ ​ហើយ​អាជ្ញាធរ​និយាយ​ថា ​សាក​សព​ចំនួន ៣២​នាក់​ត្រូវ​បាន​គេ​ធ្វើ​កោសល្យវិច័យ​រហូត​មក​ដល់​ពេល​នេះ​។ រដ្ឋបាល​យោធា​ក្នុង​តំបន់ Donetsk លោក Pavlo Kyrylenko បាន​និយាយ​នៅ​ក្នុង​ទីក្រុង Lyman កាលពី​ថ្ងៃ​អង្គា​រថា សាក​សព​ទាំងនោះ​គឺជា​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​កប់​រួមគ្នា​នៅ​ក្នុង​ផ្នូរ​ដ៏​ធំ​មួយ​។ អាជ្ញាធរ​បាន​និយាយ​ថា កុមារ​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុងចំណោម​អ្នក​ស្លាប់ ហើយ​ជនរងគ្រោះ​ភាគច្រើន​ទំនង​ជា​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ផ្លោង ​ដែល​បាន​វាយប្រហារ​មក​លើ​ទីក្រុង​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​មកនេះ​។ ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​និយាយ​ថា​ តើ​សាកសព​ណាមួយ​ដែល​ត្រូវបាន​កប់​នោះ​បង្ហាញ​សញ្ញា​ថា​ ត្រូវ​បាន​ប្រហារជីវិត ឬ​ទទួលរង​ការ​ធ្វើ​ទារុណកម្ម ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ការស៊ើបអង្កេត​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​។​

​ទីក្រុង ​Lyman​ ត្រូវ​បាន​ដណ្តើម​យក​មកវិញ​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កញ្ញា ជា​ផ្នែក​មួយ​នៃ​ការ​វាយ​លុក​ដ៏​ឆាប់រហ័ស​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ដណ្តើម​យក​មកវិញ​នូវ​ទឹកដី​ដ៏​ធំ​នៃ​ទីក្រុង​ Kharkiv, Donetsk និង Kherson ពី​ការគ្រប់គ្រង​របស់​រុស្ស៊ី​។ ពេលនេះ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​ការ ​ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ស៊ើបអង្កេត​ពី​របៀប​ដែល​ជន​ស៊ីវិល​រស់នៅ និង​ស្លាប់​ក្នុងអំឡុងពេល​កាន់កាប់​របស់​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm