អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យវាយតម្លៃផ្លូវដែលរងការខូចខាត ដោយសារទឹកដើម្បីជួសជុលឡើងវិញ

2022/10/12 02:49:36 pm        708

ត្បូងឃ្មុំ៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឱ្យជន់លិចផ្លូវជាច្រើនខ្សែ បង្កការខូច ខាតផងដែរ បង្កការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែតុលាម្សិលមិញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវាយតម្លៃផ្លូវ១ខ្សែ ​ក្នុងភូមិសាស្ត្រឃុំគងជ័យ ស្រុកអូររាំងឪ ដើម្បីធ្វើការជួសជុលឡើងវិញនៅរដូវប្រាំង។

ក្រោយពេលចុះពិនិត្យផ្លូវ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ជាជំហានដំបូង រដ្ឋបាលខេត្ត នឹងធ្វើការចាក់ថ្មបំពេញតាមទីតាំង ​ដែលរងការខូចខាតខ្លាំង ​ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។ ជំហានបន្ត នឹងឱ្យមន្ទីជំនាញ ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីអភិវឌ្ឍន៍ជនបទ សិក្សាលម្អិតដើម្បីដាក់សំណើទៅក្រសួងជួសជុលឡើងវិញ ។

ឯកឧត្តម ​បានឱ្យដឹងទៀតថា ​មកដល់ពេលនេះ មិនទាន់មានរបាយការណ៍លម្អិតនៅឡើយទេ បញ្ជាក់ថា​តើផ្លូវប៉ុន្មានខ្សែក្នុងខេត្តត្បូងឃ្មុំ ​រងការខូចខាត ព្រោះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃ​នៅ​ឡើយ ហើយទឹកទន្លេមេគង្គ ​ក៏នៅមិនទាន់ស្រកអស់នៅឡើយដែរ។ ​តែទោះជាយ៉ាងណា ផ្លូវដែល​រងការខូចខាត រដ្ឋបាលខេត្ត ​នឹងចាក់ថ្មបំពេញជាបណ្តោះអាសន្នសិន ដើម្បីកុំឱ្យរាំងស្ទះដល់ការ​ធ្វើ​ដំណើរប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ ។

លោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ​បានឱ្យដឹងថា ផ្លូវជា ច្រើនខ្សែ ពិតជារងការខូចខាតដោយសារលិចទឹក ​ហើយនៅពេលដាច់ទឹកភ្លៀង មន្ទីរ នឹងសិក្សា​លម្អិត ដើម្បីជួសជុលឡើងវិញ ​តែផ្លូវភាគច្រើន ​ដែលរងការខូចខាត​គឺជាគម្រោង​របស់​មន្ទីអភិវឌ្ឍន៍​ជនបទ ។

លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ​បានបញ្ជាក់ថា ​ជំហានដំបូងនេះ មន្ទីរ នឹងចុះពិនិត្យមើលតាមទីតាំងដែលរងការខូចខាត ​ថាត្រូវធ្វើយ៉ាងម៉េច ដើម្បីជំហានបន្ទាប់​ចាក់​កម្ទេចថ្មជា ​បណ្តោះអាសន្នសិន ​ខណៈផ្លូវ ដែលចុះពិនិត្យនេះ ​រងការខូចខាតខ្លាំង ប្រមាណ ១៥គីឡូម៉ែត្រ៕អត្ថបទ៖ ថុង សីហា


អត្ថបទដែលទាក់ទង

គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ
2026/07/10 06:25:49 pm        1
ក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តគម្រោង EMPOWER ដើម្បីជួយពលរដ្ឋខ្វះខាតក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ
2026/07/10 06:19:15 pm        1
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ
2026/07/10 06:15:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព

2026/07/10 08:59:23 pm
​វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់
2026/07/10 08:58:30 pm
​ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង
2026/07/10 08:38:54 pm
​លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល
2026/07/10 08:23:33 pm
​លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ
2026/07/10 08:23:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am