អាជ្ញាធរក្រុងកែបព្យាយាមផ្លាស់ប្តូរទម្លាប់ និងឥរិយាបទអវិជ្ជមានរបស់អាជីវករនៅតំបន់ឆ្នេរកែប

2022/10/12 10:00:06 pm        618

កែប៖ អាជ្ញាធរក្រុងកែបបញ្ជាក់ថា ក្រុងកំពុងរៀបចំសណ្តាប់ធ្នាប់ការលក់ដូររបស់អាជីវករមួយចំនួន នៅតាមតំបន់ឆ្នេរកែប ដែលបានរំលោភយកកន្លែងសាធារណៈ​ ទៅប្រកបរបរ ឬបម្រើឲ្យអាជីវកម្ម​ផ្ទាល់ខ្លួន ដូចជា ធ្វើខ្ចុះ សំយ៉ាប ដាក់ឆ័ត្រ កៅអ៊ី ក្រាលកន្ទេលជួលឲ្យភ្ញៀវ លក់ដូរនៅលើចិញ្ចើមផ្លូវ និងការដេញចាប់ ភ្ញៀវប្រសេកប្រសាចជាដើម។

អភិបាលក្រុងកែបទើបចូលកាន់តំណែងថ្មីលោក ខេង យ័ន បានប្រាប់ឲ្យដឹងថា ​កន្លងមក ដោយ សារភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់ឆ្នេរកែបច្រើន​ ធ្វើឲ្យអាជីវករមួយចំនួនឆ្លៀតឱកាសវាទទី យកកន្លែង ​សាធារណៈដាក់តាំងលក់ដូរ​ ឬជួលឲ្យភ្ញៀវអង្គុយលេង ​មានដូចជា សង់ខ្ចុះ ដាក់ឆ័ត្រ ក្រាលកន្ទេល ដាក់ កៅអ៊ី ជួលកន្លែងអង្គុយនៅលើផ្លូវធ្វើដំណើរតាមតំបន់ឆ្នេរ ​ធ្វើឲ្យផ្លូវចង្អៀត កកស្ទះ ​គ្មានសណ្តាប់ធ្នាប់ ​ហើយពេលខ្លះបង្កឲ្យមានបាតុភាពមិនល្អដល់ភ្ញៀវទេសចរ រហូត​លេចចេញ​នូវពាក្យរិះគន់ពីស្រទាប់មហាជន។

បច្ចុប្បន្នរដ្ឋបាលក្រុងបានប្រាប់ឲ្យអាជីវករ បញ្ឈប់​រាល់សកម្មភាពអវិជ្ជមានទាំងនោះ​ ​ហើយ​អាជីវករ ដែល​សង់សំយ៉ាប និងខ្ចុះលើទីសាធារណៈ​ ក៏ត្រូវរុះរើឲ្យបានមុនថ្ងៃទី១៤​ ខែតុលា នេះ។

ក្រៅពីព្យាយាមលុបបំបាត់ការលក់ដូរ ​ការជួលឆ័ត្រ ជួលកន្ទេល ជួលកៅអ៊ី លើចិញ្ចឹមផ្លូវ និងទីសាធារណៈតាមតំបន់ឆ្នេរ ​លោកអភិបាលក្រុង ​ក៏ស្នើដល់អាជីករម្ចាស់អាហារដ្ឋាន ត្រូវឈប់​ដេញ​ចាប់ភ្ញៀវ ព្រោះសកម្មភាពទាំងនេះ ​មិនសមរម្យទេ ថែមទាំងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់​ខ្លួនឯង​ ហើយបាត់បង់ ​សណ្តាប់ធ្នាប់ថែមទៀតផង ។

តាមការបញ្ជាក់របស់លោកអភិបាលក្រុងកែប ​បានឲ្យដឹងថា អាជីករ ​ដែលធ្វើ​សកម្មភាព​មិន​សមរម្យ ហើយរឹងរូសខ្លាំង​ មានចំនួន​២០គ្រួសារ​ ហើយបច្ចុប្បន្ន ​អាជីវករក្នុងចំណោមនោះ ​បានរុះរើជា បណ្តើរៗហើយ ៕អត្ថបទ៖ អន សារឹម



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm