សម្ព័ន្ធ NATO ព្រមាន​ទីក្រុង Moscow ទល់នឹង​ការវាយប្រហារ​លើ​សម្ព័ន្ធ​មិត្ត ខណៈ​ត្រៀម​ធ្វើ​សម​យុទ្ធ​នុយក្លេអ៊ែរ

2022/10/12 10:13:48 pm        416

​អឺរ៉ុប៖ សម្ព័ន្ធ​យោធា NATO បាន​ប្រាប់​ទីក្រុង Moscow កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​ឆ្លើយតប​វិញ​ចំពោះ​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​សម្ព័ន្ធមិត្ត ជាការ​ឆ្លើយ​តប​ដោយ​ឆន្ទៈ​រួមគ្នា និង​ប្តេជ្ញា​ចិត្ត ​ហើយ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​កម្លាំង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ខណៈ​ប្រទេស​នេះ​កំពុង​ចាញ់​ក្នុង​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន​។

​អគ្គលេខាធិការ​សម្ព័ន្ធ​យោធា NATO លោក Jens Stoltenberg បាន​និយាយ​មុន​ជំនួប​ប្រជុំ​រយៈពេល ​២​ថ្ងៃ​នៃ​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ក្នុង​ទីក្រុង Brussels ថា អង្គការ​នេះ​ពុំបាន​មើល​ឃើញ​ការប្រែប្រួល​ណាមួយ​ក្នុង​សកម្មភាព​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នោះ​ទេ ប៉ុន្តែ​ត្រូវតែ​ប្រុង​ប្រយ័ត្ន​។ ​លោក Stoltenberg បាន​ហៅ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ីលើ​ជន​ស៊ីវិល​ ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​ថា ​ជា​សញ្ញា​នៃ​ភាព​ទន់​ខ្សោយ​។

​សម្ព័ន្ធ​យោធា​នេះ​នឹងធ្វើ​សម​យុទ្ធ​ត្រៀម​ទប់ទល់​នុយក្លេអ៊ែរ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ដែល​មាន​ឈ្មោះថា ''Steadfast Noon" នៅ​សប្ដាហ៍​ក្រោយ ជា​ការ​អនុវត្តន៍​របស់​កងកម្លាំង​ទ័ពអាកាស​សម្ព័ន្ធ NATO លើ​ការ​ប្រើ​ប្រាស់​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិកដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់​អឺរ៉ុប រួម​ទាំង​ការ​ហ្វឹក​ហាត់​ការហោះហើរ​ដោយ​ពុំ​ប្រើ​អាវុធ​ពិត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm