ភ្នំពេញ៖ កម្ពុជាបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ អំពីប្រភព នៃការបំពុលបរិយាកាសដោយឧស្ម័នការបូនិច ដែល បំភាយដោយយន្តហោះ ឧស្ម័នផ្ទះកញ្ចក់ និងដោយកាកសំណល់ពីប្រភពផ្សេងៗ និងការស្វែងយល់ អំពីវិធីសាស្ត្រ នៃការអនុវត្តក្រុមស្តង់ដារជាតិ ISO 14060 ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន សំដៅកាត់បន្ថយឧស្ម័នការបូនិចនៅក្នុងបរិយាកាស។
ឯកឧត្តម អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសិក្ខា សាលាផ្សព្វ ផ្សាយ ការអនុវត្តក្រុមស្តង់ដារអន្តរជាតិ ISO 14060 ដើម្បីស្វែងយល់ពីវិធីសាស្ត្រ នៃការគ្រប់គ្រង និងកាត់បន្ថយសារធាតុកាបូន ដែលបញ្ចេញចោលដោយយន្តហោះ ឧស្ម័នផ្ទះកញ្ចក់ និងកាកសំណល់ពីប្រភព ផ្សេងៗ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុន ឬអង្គភាពនានា ពាក់ព័ន្ធនឹងការបំភាយនូវឧស្ម័ន ការបូនិច លើការធ្វើចរាចរ នៅក្នុងស្រុក ឬអន្តរជាតិក្តី, ឧស្ម័នផ្ទះកញ្ចក់ ឬការសំណល់ នានាពីប្រភពផ្សេងៗ ត្រូវតែទទួលយកនៃការអនុវត្តភាពវាយតម្លៃអនុលោម ក្នុងនោះ ប្រសិនអនុវត្តតាមភាពអនុលោម ក្រុមហ៊ុនទាំង នោះនឹងបានចូលរួមកាត់បន្ថយ អំពីការបំពុលបរិយាកាសដោយឧស្ម័ននេះ។
ជុំវិញបញ្ហានេះ ឯកឧត្តម ស៊ិន ចាន់សេរីវុធថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ជាសមាជិករបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដូច្នេះការផ្សព្វផ្សាយ ការអនុវត្តក្រុមស្តង់ដារអន្តរជាតិ ISO 14060 ដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន ពិតជាមានសារៈសំខាន់ណាស់។
អាកាសចរណ៍ស៊ីវិល បានកំពុងអនុវត្ត ដោយបានប្រមូលទិន្ន័យពីក្រុមហ៊ុនអាការចរណ៍ទាំងអស់ នៃការប្រើប្រាស់ យន្តហោះ ឬការប្រើប្រាស់ប្រេង ដោយចង់ក្រងជាឯកសារទាំងនោះ ដាក់ជូនទៅអង្គការអាកាសចរណ៍ស៊ីវិល អន្តរជាតិ វាយតម្លៃអំពីការប្រើប្រាស់ប្រេង និងការសាយភាយឧស្ម័នការបូនិច។
ដើម្បីធ្វើឲ្យរបាយការណ៍នេះ មានតម្លាភាព គឺស្ថាប័នរដ្ឋជាអ្នកពិនិត្យ និងទទួលស្គាល់ រួមជាមួយការចូលរួមពីអង្គភាពឯកជន ដែលជាអង្គភាព ឯករាជ្យផងដែរ, ប្រសិនរបាយការណ៍នេះ ហើយដើរដោយលូន ចំពោះការបំភាយឧស្ម័នការបូនិច កម្ពុជានឹងអាច បង្ហាញអន្តរជាតិអំពីការចូលរួមក្តីកង្វល់របស់ខ្លួន ទៅលើការកាត់បន្ថយផលប៉ះពាល់ ដែលចេញពីឧស្ម័នការបូនិច៕ អត្ថបទ៖ សុន រ៉ាឌី