ការនាំចេញ​វិស័យ​កាត់ដេរ​របស់​កម្ពុជា នឹង​មាន​កំណើន​ក្នុង​រង្វង់ ១០​ភាគរយ ក្នុង​ឆ្នាំ​២០២២​នេះ​

2022/10/12 06:52:47 pm        646

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើងថា ការនាំចេញ​វិស័យ​កាត់ដេរ មាន​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា នឹងមាន​កំណើន​ក្នុង​រង្វង់​១០​ភាគរយ នៅត្រឹម​ដំណាច់ ឆ្នាំ​២០២២​នេះ​។​

​ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើងថា នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២២​នេះ ការនាំចេញ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ អាច​នឹងរង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​សង្គ្រាម​រវាង រុ​ស្ស៉ី​និង​អ៊ុយ​ក្រែ​ន​ដែល​ធ្វើឱ្យ​អត្រា​អតិផរណា នៅ​អាមេរិក និង​អឺរ៉ុប​មានការ​កើនឡើង​ខ្លាំង ដោយ​ការចំណាយ​របស់​ពលរ​ដ្ឋ​នៅ​ទីនោះ ផ្តោត​សំខាន់​ទៅលើ ប្រេងឥន្ធនៈ ថាមពល និង​អគ្គិសនី​។ ដូច្នេះហើយ ទើប​ធ្វើឱ្យមាន​ការកាត់បន្ថយ​ការប្រើប្រាស់​សំលៀកបំពាក់ បន្ថយ​ការ​បញ្ជាទិញ​ពី​ម្ចាស់​ម៉ាក​នានា​។​

​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី សមិទ្ធផល​សម្រេចបាន​រយៈពេល ៥​ឆ្នាំកន្លងមក (២០១៨-២០២២) របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១២ ខែតុលា​នេះ ឯកឧត្តម​ រដ្ឋលេខាធិកា​រ បាន​មាន ប្រសាសន៍ថា បើ​ធៀប​នឹង​ឆ្នាំ កំណើន​នៃ​ការនាំចេញ​វិស័យ​កាត់ដេរ អាច​ធ្លាក់ចុះ ក្រោម ១០​ភាគរយ ប៉ុន្តែ​បើ​គិត​ត្រឹម​ត្រីមាស​ទី​១ រហូត​ដល់ទី​៣ កំណើន​នាំចេញ​នេះ​ធ្លាក់​ចុះ​លើស ១០​ភាគរយ​។

​ជា​មួយគ្នានេះ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ថា ជុំវិញ​ការនាំចេញ​នេះដែរ ក្រសួង​ការងារ បាន​ជួបនឹង​ដៃគូ ពាក់ព័ន្ធ រួម​ទាំង​ម្ចាស់​ម៉ាក​ដែលជា​អ្នកបញ្ជា​ទិញ​ដោយ​ពួកគេ​ប្តេជ្ញា​ថា នឹង​បញ្ជា​ទិញ​ឱ្យ​បានជា​អតិប្បរមា បើ​ធៀប​នឹង​ប្រទេស​ដទៃ ដោយសារ​កម្ពុ​ជាមាន​ផែនការ​ជាក់លាក់​អំពី​ការអភិវឌ្ឍ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​។

​សូម​ជម្រាបជូន​ថា គិត​មកទល់​បច្ចុប្បន្ន​នេះ សហគ្រាស រោងចក្រ​កាត់ដេរ​សរុប​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន ប្រមាណ​ជិត​១ ៣០០​រោងចក្រ បាន​កំពុង​ដំណើរការ និង​បង្កើត​ការងារ​ដល់​កម្មករនិយោជិត​ប្រមាណ ៨៣​ម៉ឺន​នាក់ ក្នុង​នោះ​ដោយ​ប្រយោល​មាន​ចំនួន​ប្រមាណ​ជិត ១​លាន​នាក់ សរុប​ទាំងមូល​ជិត ២​លាន​នាក់ ទទួល​បាន​ផល ប្រយោជន៍​ពី​វិស័យនេះ​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm        1
អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/03/11 06:21:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ ជប៉ុននឹងបញ្ចេញប្រេងបម្រុងយ៉ាងឆាប់ នៅថ្ងៃចន្ទ

2026/03/11 08:15:56 pm
​ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm
​អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm
​កងទ័ពអ៊ីរ៉ង់៖ ទីភ្នាក់ងារចារកម្មយោធា និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅ
2026/03/11 08:01:04 pm
​វិមានក្រឹមឡាំង៖ អង់គ្លេសបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើរុស្ស៊ី
2026/03/11 07:26:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am