
អន្ដរជាតិ៖ សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូពេលដែលមនុស្ស ១គ្រួសារ ត្រូវបានសង្រ្គោះចេញពីគំនរបាក់បែកបន្ទប់ក្រោមដីផ្ទះរបស់ពួកគេ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើទីក្រុង Zaporizhzhia នាថ្ងៃពុធនេះ ។ រូបភាពវីដេអូនេះ ឃើញក្រុមជួយសង្រ្គោះជួយសង្រ្គោះក្មេងស្រីម្នាក់ចេញតាមប្រឡោះរន្ធតូចមួយពីបន្ទប់ក្រោមដី បន្ទាប់មកក៏ឃើញម្តាយ និងឪពុករបស់នាងលូនចេញមកតាមក្រោយ៕