ឯកឧត្ដម ឌី វិជ្ជា កូនប្រុស​ឯកឧត្ដម ហុក ឡងឌី ស្នើ សម រង្ស៊ី រៀន​ធ្វើជា​មនុស្ស​ដែលមាន​សតិ បញ្ញា​ស្មារតី​ឱ្យបាន​គ្រប់គ្រាន់​

2022/10/13 02:19:52 am        719

​ក្នុងនាម​ខ្លួន​ខ្ញុំ ឌី វិជ្ជា ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី ថ្ងៃនេះ​ខ្ញុំ​សូម​ឆ្លៀតឱកាស​ជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា បន្ទាប់ពី​ការរង់ចាំ​អស់​រយៈពេល ០៣​ឆ្នាំ គឺ​ចាប់​តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ដែល​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​បុគ្គល សម រង្ស៊ី ចំពោះ​ការនិយាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត អំពី​មូលហេតុ​នៃ​ការសម្លាប់​របស់​ឪពុក​បង្កើត​របស់ខ្ញុំ រួមទាំង​ការលើកឡើង​ថា​ខ្ញុំ​មាន​រៀបចំ​ផែនការ​សងសឹក ដែលជា​គំនិត​ដ៏រ​វើ​លរ​វាយ​របស់ សម រង្ស៊ី ខ្លួនឯង​នោះ ការ​ប្រឌិត​រឿង​ដែលមាន​លក្ខណៈ​ញុះញង់ និង​ចរិត​នយោបាយ​របស់ សម រង្ស៊ី ជាច្រើន​ឆ្នាំ​កន្លងមកនេះ ត្រូវបាន​សាលាដំបូង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាមរយៈ​សាលក្រម​ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ទាត់ចោល​ការអះអាងរ​បស់ សម រង្ស៊ី ដែល​គ្មាន​ភស្តុតាង​ជាក់លាក់​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តុលាការ​ប្រទេស​បារាំង ពិសេស​ក្រុម​មេធាវី​ប្រទេស​កម្ពុជា និង​ក្រុម​មេធាវី​ប្រទេស​បារាំង ដែល​បាន​បំពេញភារកិច្ច​ជោគជ័យ​ក្នុងការ​នាំយក​ភាព​សច្ចៈ និង​ស្អាតស្អំ ជូន​សម្ដេច​តេ​ជោ និង​រូបខ្ញុំ​។​

​ជាការ​ពិតណាស់ ឪពុក​បង្កើត​របស់ខ្ញុំ​បានទទួល​មរណភាព​ដោយសារ​ការធ្លាក់​ឧទ្ធម្ភាគចក្រ បន្ទាប់ពី​បាន​ហោះចូល​តំបន់​ដែលមាន​ធាតុអាកាស​មិនល្អ ដែល​នាំ​ឲ្យ​ការបញ្ជា​ចុះចត​ភ្លាមៗ​មិនអាច​គ្រប់គ្រង​បាន​។ ក្នុងនាម​ខ្ញុំ​ដែលជា​អ្នកមាន​ជំនាញ​បើក​ឧទ្ធម្ភាគចក្រ​ម្នាក់​ដែរនោះ ខ្ញុំ​ដឹង​អំពី​កត្តា​អាកាសធាតុ​ទាំងនោះ ហើយក៏​បាន​អាន​របាយការណ៍​ជំនាញ របស់​ក្រុម​អ្នកបច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍ (Air Accident Investigation) របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា (SSCA) ផងដែរ​។​

​ទាក់ទិន​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ​ប្រទេស​បារាំង​នេះ មជ្ឈដ្ឋាន​អ្នកច្បាប់​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ មានការ​ងឿងឆ្ងល់​ចំពោះ​ការផ្សព្វផ្សាយ​របស់ សម រង្ស៊ី ដែល​អះអាងថា​ខ្លួន​ជា​អ្នកឈ្នះ​!!! តើ សម រង្ស៊ី ឈ្នះ​អ្វី​??? ខាងក្រោម​នេះ ខ្ញុំ​សូម​ដកស្រង់​នូវ​ចំណុច​ខ្លះៗ នៃ​សាលក្រម​របស់​សាលាដំបូង ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជូន​ជាការ​ពិចារណា​៖

១. ពុំមាន​ភស្តុតាង​ជាក់លាក់​ណាមួយ ដែល សម រង្ស៊ី បានផ្ដល់​ឲ្យ​តុលាការ ដើម្បី​គាំទ្រ​ការអះអាង​របស់ខ្លួន​ថា មូលហេតុ​នៃ​ឧប្បទ្ទវហេតុ កើតឡើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នោះទេ « SAM Rangsi n’apporte pas d'élément précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries » ។​

២. ការចោទប្រកាន់ថា សម្ដេច​តេ​ជោ​ជា​អ្នក​បង្គាប់បញ្ជា ឲ្យ​មានការ​ធ្វើឃាត​ដែលមាន​ចរិត​នយោបាយ​ទាំង ០២ ករណី​ខាងលើ និង​ថា​បានធ្វើការ​បិទបាំង​កាលៈទេសៈ​នៃ​ការធ្វើឃាត​នេះ គឺជា​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី [...] ដូច្នេះ ការនិយាយ​ចោទប្រកាន់​នេះ ត្រូវ​ចាត់ទុកថា​ជាការ​បរិហាកេរ្តិ៍​សម្ដេច​តេ​ជោ [...] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d'être pénalement qualifiés de complicité d'assassinat par instigation, soit d'avoir participé à l'un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l'article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à 1’égard de HUN Sen, ce qui n’était du reste pas contesté en défense. » ។​

៣. ក្នុង​លក្ខខណ្ឌ​ទាំងនេះ ការកាត់ទោស​ផ្នែក​ព្រហ្មទណ្ឌ អាច​នឹង​ប៉ះពាល់​យ៉ាង​ជាក់ស្តែង​ដល់​វិសម​មាត្រ​នៃ​សិទ្ធិសេរីភាព​បញ្ចេញមតិ រវាង​ដើមបណ្ដឹង និង​ជនជាប់ចោទ ដែល​ត្រូវបាន​ការពារ​ដោយ​មាត្រា ១០ នៃ​អនុសញ្ញា​អឺរ៉ុប​ស្តីពី​សិទ្ធិមនុស្ស ដូចនេះ លោក សម រង្សី នឹង​ទទួលបាន​នូវ​ការអនុគ្រោះ​ឲ្យ​រួចផុត​ពីបទ​ចោទ​ទាំងពីរ​។ « Dans ces conditions, il apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. » ។​

៤. មិនដែល​ស្គាល់ ឌី វិជ្ជា សោះ ក៏ប៉ុន្តែ​បានដាក់​ខ្លួន​ជា ឌី វិជ្ជា គិត​ចង់​ស្វែងរក​យុត្តិធម៌ «Je n’ai jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procès contre moi. C’est dans la tête si je lui impute des pensées. » ។​

​តាមរយៈ​សម្រង់​ខ្លឹមសារ​ខ្លះៗ នៃ​សាលក្រម​ខាងលើ គឺ​ច្បាស់​ណាស់​ថា សម រង្ស៊ី ជា​អ្នកនយោបាយ​ទុច្ចរិត គ្មាន​សច្ចធម៌ គុណធម៌ រវើរវាយ ភូតកុហក បោកប្រាស់ និង​ជា​អ្នកនយោបាយ​ពោរពេញ​ដោយ​គំនុំ​បុគ្គល គំនិត​សងសឹក និង​ចូលចិត្ត​ប្រឌិត​សាច់រឿង​ញុះញង់ បំបែកបំបាក់ និង​បង្កចលាចល​តាម​អារម្មណ៍​រវើរវាយ​រប​ស់​ខ្លួន​។ វា​ជា​រឿង​ដ៏​គួរឱ្យ​អស់សំណើច ដែល​មនុស្ស​ចាស់​ចំណាស់​នេះហើយ នៅតែមាន​ចរិត និង​ចិត្តគំនិត​បែបនេះ​។​


​ចាប់តាំងពី​ខ្ញុំ​ដឹងក្ដី​ពេលណា ខ្ញុំ​បានដឹងថា ឪពុក​របស់ខ្ញុំ​បានចេញ​ទៅធ្វើ​សង្គ្រាម​ជាមួយ​សម្ដេច​តេ​ជោ ដើម្បី​ជួយ​រំដោះ​ប្រទេសជាតិ ជួយ​ប្រជាជន​ឱ្យចេញ​ផុតពី​របប​ប៉ុលពត រហូតដល់​មានការ​ទុកចិត្ត និង​ការផ្តល់​តំណែង​ជា​បន្តបន្ទាប់​។ មិន​ត្រឹមតែ​ទំនាក់ទំនង​ការងារ​រវាង​សម្ដេច​តេ​ជោ​ជាមួយ​ឪពុក​របស់ខ្ញុំ​នោះទេ សូម្បីតែ​គ្រួសារ​និង​គ្រួសារ ក៏មាន​ភាពស្និទ្ធស្នាល​គ្នា​ផងដែរ​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០០២ ប្អូនស្រី​របស់ខ្ញុំ​បាន​រៀបការ​ជាមួយ ឯកឧត្តម ហ៊ុន ម៉ានិត ដែលជា​កូន​ទី​៣ របស់​សម្ដេច​តេ​ជោ ហើយ​រូបខ្ញុំ​ក៏បាន​រៀបការ​ជាមួយ​ភរិយា​របស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ា​ណា ដែលជា​កូន​ទី​២ របស់​សម្ដេច​តេ​ជោ កាលពី​ចុងឆ្នាំ​២០០៩ ផងដែរ​។ ពួកយើង​ទាំងពីរ​គូ បាន​បង្កើតកូនៗ ជា​ចៅៗ​ជូន​ឪពុកម្ដាយ​ទាំងសងខាង​ជាច្រើន​នាក់​។ តើ​អាចទៅរួច​ទេ​ដែលថា​ការស្លាប់​របស់​ឪពុក​ខ្ញុំ​ដូច​អ្វីដែល សម រង្ស៊ី និយាយ​? តើ​មនុស្ស​ដែលមាន​សតិ​ធម្មតា​អាច​គិត​រឿងនេះ​បានដែរ​ឬទេ​?


​ល្មម​ដល់​ពេលដែល​លោក សម រង្ស៊ី រៀន​ធ្វើជា​មនុស្ស​មាន​សតិបញ្ញា​ស្មារតី​គ្រប់គ្រាន់​ម្នាក់​ហើយ​!!!​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm