កម្មករ​រោងចក្រ​កាត់ដេរ Din Han ចំនួន​១៨​នាក់​ទៀត រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩

2021/04/27 02:59:58 am        37

ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​បញ្ជាក់ថា កម្មករ​រោងចក្រ​កាត់ដេរ Din Han ចំនួន​១៨​នាក់​ទៀត បាន​រកឃើញ ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ចំនួន​កម្មករ​សរុប​ឆ្លង​ឆ្លង​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់​៦៨​នាក់ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ មានប្រសាសន៍ប្រាប់​​ នៅ​ព្រឹក​ថ្ងៃទី​៩ មេសា ឆ្នាំ​២០២១​នេះ​ថា ​រោងចក្រ​កាត់ដេរ ឌី​ន ហាន មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ឌួង​ងៀប​២​ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​មាន​កម្មករ​សរុប​២០០០​នាក់ ​បាន​មក​យក​សំណាក​គ្រប់​ចំនួន​ហើយ។

លោក​បញ្ជាក់ថា ចំពោះ​កម្មករ​ដែល​បាន​ប៉ះពាល់​ផ្ទះ​នឹង​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​និង​ចំពោះ​កម្មករ​ដែល​ប៉ះពាល់​ដោយ​ប្រយោល គឺ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ ខ្លួនឯង ​នៅផ្ទះ​រៀងខ្លួន រយៈពេល​១៤​ថ្ងៃ​។

សូមបញ្ជាក់ថា រោងចក្រ​កាត់ដេរ Din Han បាន​រក​ឃើញ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​កាលពី​ថ្ងៃទី​៧ ដោយមាន​កម្មករ​ចំនួន​៥០​នាក់​ បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។

ទាក់ទង​បញ្ហា​ខាងលើនេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​អំពាវនាវ​ដល់​កម្មករ​និយោជិត​ទាំងអស់​ដែល​បម្រើការ​នៅ​រោងចក្រ ឌី​ន ហាន ត្រូវ​មក​យក​សំណាក​ដើម្បី​ពិនិត្យ​ជាបន្ទាន់​។ ជាមួយគ្នានេះ ​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាច់ញាតិ ឬ​មិត្តភ័ក្ដិ​របស់​កម្មករ​និយោជិត​ទាំងនោះ​ ត្រូវ​ជួយ​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​(​នៅ​ដាច់ដោយឡែក​) រយៈពេល​ ១៤​ថ្ងៃ តាម​ចំនួន​កំណត់ ​ហើយ​បើ​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទេ នឹង​ទទួល​ទោស​ពិន័យ​តាមច្បាប់ ​ជាក់​ជាមិនខាន​៕

អត្ថបទ​ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am