
ក្រុមមន្រ្តី បាននិយាយថា ត្រីបាឡែនប្រហែល ៤៧៧ក្បាល បានងាប់ ក្រោយជាប់ខ្លួននៅតំបន់ឆ្នេរដាច់ស្រយាល២កន្លែងរបស់ប្រទេសនូវែលសេឡង់ កាលពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ លោក Daren Grover គឺជាអ្នកចាត់ការទូទៅរបស់គម្រោង Project Jonah ដែលជាអង្គការមិនរកប្រាក់ចំណេញជួយសង្រ្គោះត្រីបាឡែន បាននិយាយថា គ្មានត្រីបាឡែនជាប់ខ្លួនណាអាចអណ្តែតខ្លួនចូលទឹកសមុទ្រវិញបាននោះទេ ហើយពួកវាងាប់ទាំងអស់៕