ក្រសួងវប្បធម៌ ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម នៅក្នុងគម្រោង ក្រឡេកមើលទន្លេមេគង្គ

2022/10/13 05:37:11 am        287

ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ចំនួន១៥នាក់ ​​នៅក្នុងគម្រោង “ក្រឡេកមើលទន្លេមេគង្គ​​ការចូលរួមរបស់យុវជន​ក្នុងសហគមន៍តាមរយៈភាពយន្តឯកសារ” នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។

​គម្រោងនេះ អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដោយមានការគាំទ្រពីអង្គការ BBC Media Action ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត(SIDA ) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិង សហប្រតិបត្តិការ(SDC), និងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ជេម៉ា ហេយ៍មេន (Gemma_Hayman) នាយិកាប្រចាំ ប្រទេសនៃអង្គការប៊ីប៊ីស៊ី មេឌា អ៊ែកសិន(BBC Media Action)​លោក ម៉ាកខឹស ប៊រលី (Markus Bürli) នាយកទីភ្នាក់ងារស្វីស លោកស្រី ខាមីឡា ម៉ុនស៊ីន អុតុសុន (Mrs. Camilla Mansine Ottosson) ប្រធានការិយាល័យនៃស្ថានទូតស៊ុយអែត​ប្រចាំនៅរាជធានីភ្នំពេញ។

បើតាមលោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានឲ្យដឹងថា គោលបំណងសំខាន់របស់គម្រោងនេះ គឺផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេចេះសម្របខ្លួនជាមួយប្រជាជននៅតាមសហគមន៍ ដែលធ្វើឱ្យពួកគេអាចស្វែងយល់អំពីបរិស្ថាន ជីវភាពរស់នៅ និងវប្បធម៌របស់ប្រជាជនកម្ពុជាដែលរស់នៅអាស្រ័យផលទៅលើទន្លេមេគង្គ។ គោលបំណងសំខាន់មួយទៀត គឺផ្សព្វផ្សាយភាពយន្តឯកសារដែលផលិតដោយយុវជនជ័យលាភីទាំង១៥រូបនៅក្នុងគម្រោងនេះ ដើម្បីជំរុញ និងបង្កើនការចូលរួមរបស់យុវជនជាច្រើនផ្សេងទៀតនៅក្នុងសហគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួន ប្រកបដោយចីរភាព។

សិក្ខាកាម បានសិក្សាពីដំណើរការនៃការផលិតភាពយន្តទាំងផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង នៅគ្រប់ដំណាក់កាល នៃការផលិតភាពយន្តឯកសារ ដែលរួមានដំណាក់កាលមុនផលិត(Pre-Production) ដំណាក់កាលផលិត(Production) និងដំណាក់កាលក្រោយផលិត(Post-Production)។ បន្ថែមពីនេះ មជ្ឈមណ្ឌលបុប្ផាណា ក៏បានអញ្ជើញអ្នកជំនាញមកពីស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកស្រាវជ្រាវឯករាជ្យ ដែលមានដូចជាអង្គការWWF កម្មវិធី អភិបាលកិច្ចទន្លេមេគង្គនៃអង្គការអុកស្វាម វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGO Forum on Cambodia) គម្រោងអច្ឆរិយភាពរបស់ទន្លេមេគង្គ និងរដ្ឋបាលជលផល ដើម្បីមកធ្វើបទបង្ហាញអំពីសក្តានុពលនិង កត្តាប្រឈមនានារបស់ទន្លេមេគង្គដល់សិក្ខាកាមរបស់គម្រោង។

ជាមួយគ្នានោះដែរ ឯកឧត្តម សោម សុគន្ធ សូមសម្តែងនូវការត្រេកអរកោតសសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម​របស់មជ្ឈមណ្ឌលធនធានសោត​ទស្សន៍​បុប្ផាណា​ អង្គការ BBC Media Action ទីភ្នាក់ងារកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត (SIDA) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហ ប្រតិបត្តិការ(SDC) ក្នុងការបង្កើតឱ្យមានគម្រោងនេះឡើង ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការ កសាងសមត្ថភាពរបស់យុវជនកម្ពុជា ឲ្យចូលរួមចំណែកផ្សព្វផ្សាយពីវប្បធម៌របស់សហគមន៍តាមដងទន្លេមេគង្គ របៀបរបបនៃការរស់នៅ​របស់​មនុស្សដែល​បន្តអនុវត្តពី​ជំនាន់​មួយទៅជំនាន់មួយ និង ការបង្ហាញពីទន្លេ ដែល ជាប្រភពនៃវប្បធម៌ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ តាមរយៈការផលិតភាពយន្តឯកសារ។

ឆ្លៀតឱកាសនេះ ឯកឧត្តម សោម សុគន្ធ ក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗ​ដែល​ជាសិក្ខាកាម​ទាំងអស់​ដែល​បាន​បញ្ចប់ការសិក្សា​ដោយ​ជោគជ័យនៅ​ក្នុងវគ្គបណ្តុះបណ្តាល​ត្រូវខិតខំអភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួន ក៏ដូចជាបន្ត​ផលិតឯកសារសោតទស្សន៍ ដើម្បីចូលរួមថែរក្សានិងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នៅក្នុងប្រទេសកម្ពុជា។ ការផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម​អនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាល​ពិសេសគោលនយោបាយ​ជាតិស្ដីពីវិស័យវប្បធម៌ឲ្យ​សម្រេចបានជោគជ័យ ព្រោះការផ្សព្វផ្សាយ​នេះ​បាន​រួមចំណែកដល់ការការពារ ថែរក្សាកេរ្ដិ៍ដំណែល វប្បធម៌និងការពង្រឹងអត្តសញ្ញាណជាតិ៕​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm