បឹងកេត​ជួប​វិសាខា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន លើកដំបូង

2022/10/13 04:45:25 pm        101

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ បាន​រកឃើញ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយគឺមាន​ក្រុម​បឹងកេត និង​វិសាខា ដែល​ត្រូវ​ជួបគ្នា​លើកដំបូងក្នុង​វគ្គ​ដណ្ដើម​ជើង​ឯក​នេះ បន្ទាប់ពី​ក្រុម​ទាំងពីរបាន​បន្ដ​យកឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន នៅក្នុង​ការប្រកួត​កាត់សេចក្ដីជើង​ទី​២ នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រកាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ។​

​ក្រុម​បឹងកេតបាន​បន្ដ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ២-០ បន្ទាប់ពី​ពួកគេបានទទួល​ជ័យជម្នះ ៣-០ កាលពី​សប្ដាហ៍​មុន។ ២​គ្រាប់​ជួយ​ឲ្យ​ក្រុម​នាគ​ខៀវ​បឹងកេត ធានា​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​លើក​ទី​២ ក្នុង​ប្រវត្តិសាស្ដ្រ​របស់​ក្លិប​នេះរកបាន​ដោយ​កីឡាករ សេត រ៉​ស៊ី​ប ១​គ្រាប់ និង សៀង ច​ន្ធា ១​គ្រាប់។ សរុប​លទ្ធផល​ទាំង ២​ជើង បឹងកេតបាន​យកឈ្នះ​ក្រុម​ក្របខណ្ឌ​លី​គ​ទី​២ នេះ ៥-០។​ ​ចំណែក​ក្រុម​វិសាខាបាន​បន្ដ​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ២-១ លើក​ទឹកដី​របស់ខ្លួនដូច​កាលពី​ជើង​ទី​១ ដែរ។ ជំនួប​កាត់សេចក្ដី​នេះ វិសាខា រកបាន ២​គ្រាប់​មុននៅ​វគ្គ​ទី​២ ដោយ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង ទាំង ២​គ្រាប់។ បន្ទាប់មក​គេ​ឃើញ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ព្យាយាម​វាយ​សម្រុក​ជាខ្លាំងរហូតដល់​ចុង​ម៉ោង ទើប​ពួកគេ​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​បាន ១​គ្រាប់ដោយ​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត។ សរុប​លទ្ធផល​ទាំង ២​ជើង វិសាខា បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-២។​

​នេះ​ជា​លើក​ទី​៣ ហើយដែល​វិសាខាបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​ពួកគេ​បានឈ្នះ​ពាន ២​ឆ្នាំ​ជាប់​គ្នាកាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ កន្លងទៅ។ ប៉ុន្ដែ​នេះ​ជា​លើកដំបូង​ហើយដែល​វិសាខា និង​បឹងកេតត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​ប្រើប្រាស់​តែ​ធនធាន​កីឡាករ​ក្នុងស្រុក​នេះ ដ្បិត​កន្លងមក​ក្រុម​ទាំងពីរ បាន​ត្រឹម​ធ្លាប់​ជួបគ្នា​ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ ក៏ដូចជា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។​ ​គួរ​ដឹងថា ក្នុង​ពាន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នេះ បឹងកេត និង​វិសាខាធ្លាប់​ជួបគ្នា​ដំបូងកាលពី​ឆ្នាំ​២០១៩ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​បឹងកេតបាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-០។ បន្ទាប់មក​ឆ្នាំ​២០២១ ក្រុម​ទាំងពីរបាន​ជួបគ្នា​ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ ដែល​ធ្វើការ​ប្រកួត ២​ជើងស្មើគ្នា​ទាំង ២​ជើង តែ​វិសាខាបាន​យកឈ្នះ​ដោយ​កាត់​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដីក្នុង​លទ្ធផល ៤-៣។ ចុងក្រោយ​ឆ្នាំ​២០២១ ក្រុម​ទាំងពីរបាន​ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាថ្មី ដោយ​វិសាខាបាន​យកឈ្នះ​បឹងកេត ២-១។ ដូច្នេះ​ចាំមើល​តើ​ការជួបគ្នា​លើកដំបូងក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនា​ដើមខែ​វិច្ឆិកា​ខាងមុខ ក្រុម​ណា​នឹង​ក្លាយជា​ម្ចាស់​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២?

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm