ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នានៅ​ខេត្តកណ្ដាល​បញ្ចប់​ដោយ​ជោគជ័យ​

2022/10/13 05:27:35 pm        83

​កណ្ដាល៖ ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នាប្រចាំខេត្ត​កណ្តាលឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​» ដែល​រៀបចំ​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ១​សប្ដាហ៍​កន្លងទៅ។​

​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ប៊ុន ផេង អភិបាលរង តំណាង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល រួមជាមួយ​មន្ត្រីក្រោមឱវាទ និង​សិស្សានុសិស្ស កីឡាករ-​កីឡាការិនី​ជាច្រើន នៅ​ទីលាន​បាល់ទាត់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ ​យោងតាម​របាយការណ៍​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ព្រឹត្តិការណ៍​នេះបានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១២ ខែតុលា ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​គ្រប់​ប្រភេទ ដើម្បី​ទទួលបាន​សុខភាព សុខុមាលភាព​សង្គម និង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ។​ ​លោក ប៊ុន ផេង អភិបាលរង​ខេត្តកណ្តាលបាន​មានប្រសា​សន៍ថា ខេត្តកណ្តាល​នាពេល​បច្ចុប្បន្ន​កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​កីឡា​ក្នុង​ខេត្ត​ក៏មាន​សកម្មភាព​ផុសផុល​គួរ​ឲ្យ​កត់សម្គាល់​ទាំងអស់នេះ គឺជា​ការរួមចំណែក​យ៉ាងសកម្មពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​ស្រឡាញ់ និង​ចូលចិត្ត​លេង​កីឡា​ផ្ទាល់ បានរួម​ចំណែក​យ៉ាងសំខាន់​បំផុត​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ខេត្ត​ឲ្យ​មានការ​រីកចម្រើន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។​

​ក្រឡេក​មក​ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នា​នេះ​វិញ លោក​បាន​វាយតម្លៃ​ខ្ពស់ ជាពិសេស​ប្រធានបទ «​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​» ដែល​ស្របតាម​យុទ្ធនាការ​របស់​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ តាមរយៈ​នេះ លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ បន្ដសកម្មភាព​កីឡា និង​គាំទ្រ​វិស័យ​កីឡា​គ្រប់​រូបភាព ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ទាំងអស់គ្នានា​ឆ្នាំក្រោយ។​ ​ចំពោះ​លទ្ធផល​ការប្រកួត​វិញ ក្នុងនោះប្រភេទ​កីឡាបាល់បោះ​ផ្នែក​នារីលេខ​១ បាន​ទៅ​ក្រុម​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្តកណ្ដាល និង​ផ្នែក​បុរសចំណាត់​លេខ​១ បាន​ទៅលើ​ក្រុមកីឡាវា​រៀស (​ក្រុង​តាខ្មៅ​)។ ចំណែក​កីឡាបាល់ទះ ផ្នែក​នារីលេខ​១ បាន​ទៅ​ក្រុមកីឡារួម​មិត្ត​តែមួយ (​ក្រុង​តាខ្មៅ​) និង​ផ្នែក​បុរសលេខ​១ បាន​ទៅ​ក្រុមកីឡាបក្សី​ឆ្លងដែន (​ក្រុង​តាខ្មៅ​)។ រីឯ​កីឡាបាល់ទាត់ផ្នែក​នារីលេខ​១ បាន​ទៅ​ក្រុមកីឡាស្អាង​យើង​ស្អាត​ A (​ស្រុក​ស្អាង​) និង​ផ្នែក​បុរសលេខ​១ បាន​ទៅ​ក្រុម​ TN ​កណ្តាល៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm