លោកខាងលិច​បង្កើន​ការផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការវាយប្រហារ​ ២​ថ្ងៃ​ជាប់​គ្នា​របស់​រុស្ស៊ី​

2022/10/13 06:43:32 pm        323

​អឺរ៉ុប៖ បណ្ដា​ប្រទេស​លោកខាងលិច​ជាង​ ៥០ បាន​ជួបគ្នា​នៅក្នុង​ទីក្រុង Brussels ដើម្បី​ប្ដេជ្ញា​បញ្ជូន​អាវុធ​ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន ពិសេស​ប្រព័ន្ធ​ការពារ​ដែនអាកាស បន្ទាប់ពី​រុស្ស៊ី​វាយប្រហារ​ដោយ​មី​ស៊ី​ល​បន្តបន្ទាប់​ច្រើន​បំផុត​ ចាប់តាំងពី​ការចាប់ផ្ដើម​នៃ​សង្គ្រាម​។

​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ​សម្ព័ន្ធ​យោធា NATO បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ពុធ ខណៈ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​សម្ព័ន្ធ​នេះ​ប្រឈម​បញ្ហា​ធំ​ចំនួន​២ ​នៃ​ការ​ប្រឹងប្រែង​ផលិត​ និង​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ខណៈ​កំពុង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​របស់​អឺរ៉ុប ដូចជា​បំពង់​បង្ហូរ​ប្រេង ឬ​ខ្សែ​កាប្លិ៍ ដែល​អាច​ថា​រុស្ស៊ី​ចង់​កម្ទេច​ចោល​ជា​ការ​សងសឹក​។​ នៅ​កិច្ចប្រជុំ​នៃ​ក្រុម​ទំនាក់ទំនង​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ថា ការវាយប្រហារ​ចុង​ក្រោយ​របស់​រុស្ស៊ី​បាន​បង្ហាញ​ពី​ការ​ចង​គំនុំ និង​ភាព​សាហាវ​ឃោរឃៅ​ ចាប់​តាំងពី​ការ​វាយ​លុក​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ​។

​ការវាយប្រហារ​របស់​រុស្ស៊ី​ដោយ​ប្រើ​មី​ស៊ី​ល​ជាង​ ១០០​គ្រាប់​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ២៦​នាក់​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​ដែល​ប្រធានាធិបតី Vladimir Putin បញ្ជា​នូវ​អ្វី​ដែល​លោក​ហៅថា​ជា​ការ​វាយប្រហារ​សងសឹក​អ៊ុយ​ក្រែ​ន ចំពោះ​ការ​បំផ្ទុះ​ស្ពាន​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​រុស្ស៊ី និង​តំបន់​ឧបទ្វីប Crimea ដែល​លោក​បាន​ស្ដីបន្ទោស​​លើ​ទីក្រុង Kyiv៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm