Spurs ឡើង​លេខ១ ក្នុង​ពូ​ល​ក្រោយ​វាយបក​ពីក្រោយ​យកឈ្នះ Frankfurt ៣-២

2022/10/13 11:50:22 am        86

​បាល់ទាត់៖ ​ក្រុម Tottenham Hotspur បាន​ឡើង​មកឈរ​កំពូល​គេ​វិញ​ក្នុង​ពូ​ល D នៃ​ក្របខណ្ឌ UEFA Champions League ក្រោយ​វាយបក​ពីក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ Eintracht Frankfurt ៣-២​។

​​ក្រុម​ជើងឯក Europa League រដូវ​កាល​មុន Frankfurt ចាប់ផ្តើម​បានល្អ​ដោយ​កីឡាករ​ជប៉ុន Daichi Kamada បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៤​។ ​យ៉ាងណាក្តី​ក្រុម​របស់លោក Antonio Conte បាន​ឆ្លើយតប​រហ័ស​ដោយ​វាយបក​ពីក្រោយ ៣គ្រាប់​វិញ​ក្នុង​វគ្គ​ទី១ នេះ​ដោយ​ពីរ​គ្រាប់​ធ្វើបាន​ដោយ Heung-min Son និង Harry Kane មួយ​គ្រាប់​ដែល​បាល់​ពិន័យ ១១ម៉ែត្រ​។ ​​Frankfurt សល់​គ្នា​តែ​ ១០​នាក់​នៅ​វគ្គ​ទី២ នាទី​ទី៥៩ នៅពេល​កីឡាករ​ប្រេ​ស៊ី​ល Tuta ទទួលបាន​កាត​លឿង​ទី២ បណ្តេញ​ចេញពី​ការប្រកួត តែ​ក្រុម​ភ្ញៀវ​នៅតែ​អាច​រកបាន​ ១គ្រាប់​វិញ​ដោយ Faride Alidou នៅ​នាទី​ទី៨៧។

​​លទ្ធផល​នេះ​ធ្វើឱ្យ Spurs ឡើងមក​ឈរលើ​គេ​មាន ៧ពិន្ទុ ​ខណៈ Marseille យកឈ្នះ​នៅ​ទឹកដី Sporting Lisbon ២-០ ឡើង​មកឈរ​លេខ២ មាន ៦ពិន្ទុ, Sporting លេខ៣ មាន ៦ពិន្ទុ និង Frankfurt ក្រោម​គេ​មាន ៤ពិន្ទុ​។ ​បួន​ក្រុម​ក្នុង​ពូ​ល D សុទ្ធតែ​នៅមាន​ឱកាស​ឡើង​វគ្គ​បន្ត​ទាំងអស់ ​ខណៈ​ប្រកួត​បន្ទាប់ Spurs ទទួល Sporting និង Frankfurt ទទួល Marseille៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

មនុស្សជិតពីរពាន់នាក់ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប ក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន»
2025/03/08 01:13:47 pm        1
ទិវារត់ប្រណាំងស្ដ្រីចម្ងាយ១០គីឡូម៉ែត្រដំណើរការជាមួយអ្នករត់ជាង៣០០០នាក់
2025/03/08 10:51:01 am        1
ថ្នាក់ដឹកនាំ និងកីឡាករជួបជុំគ្នា មុនជំនួបមិត្តភាពប្រវត្តិសាស្ដ្រ អបអរទំនាក់ទំនងការទូតកម្ពុជា-ថៃ លើកទី៧៥
2025/03/07 06:10:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព និងគ្រួសារកងទ័ព វរសេនាតូចអន្តរាគមន៍លេខ៣៨១ កងពលតូចអន្តរាគមន៍លេខ៨ និងប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ

2025/03/09 06:08:19 pm
​ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ
2025/03/09 06:02:33 pm
​សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារ និងសមិទ្ធិផលនានានៅក្នុងវត្តសារាវ័ន្តតេជោ
2025/03/09 05:58:37 pm
​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានាជាច្រើន ក្នុងវត្តគងជ័យក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
2025/03/09 05:06:40 pm
​យោធាចិន ប្តេជ្ញាបន្តឹង "ស្ថានភាពលំបាក" ជុំវិញកោះតៃវ៉ាន់ ប្រសិនបើគំនិតផ្ដាច់ខ្លួននៅតែរីកឡើង
2025/03/09 04:55:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/08 07:31:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/07 08:58:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/06 05:29:00 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/09 04:15:37 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/07 07:36:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am