កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​តម្រង់​គោលដៅ​មាន​សមត្ថភាព​បំពាក់អាវុធ​នុយក្លេអ៊ែរ

2022/10/13 07:34:38 pm        474

​កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA របស់​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​តម្រង់​គោលដៅ​យុទ្ធសាស្ត្រ ​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​ពុធ​។

​យោងតាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ KCNA​ បាន​ឲ្យ​ដឹងថា មេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong Un ស្ថិតនៅ​ទីតាំង​បាញ់​សាកល្បង​នេះ ហើយ​បាន​និយាយថា ប្រទេស​របស់លោក​នឹង​ផ្តោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់ លើ​ការអភិវឌ្ឍន៍​ដែល​កំពុង​កើនឡើង​ និង​គ្មាន​ទីបញ្ចប់​របស់​កងក​ម្លាំ​ង​គ្រប់គ្រង​អាវុធ​ប្រយុទ្ធ​នុយក្លេអ៊ែរ​ជាតិ​។ ទីភ្នាក់ងារ KCNA និយាយថា មី​ស៊ី​ល​បាន​បាញ់​ចំ​គោលដៅ​នៅក្នុង​ចម្ងាយ ២០០០គីឡូម៉ែត្រ​។ រូបភាព​បានបង្ហាញ​ពី​ការបាញ់​មី​ស៊ី​លដែល​លោក Kim កំពុង​ពិនិត្យមើល ហើយ​លោក Kim បាន​ថតរូប​ជាមួយ​ក្រុម​ទាហាន និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​បាញ់​មី​ស៊ី​ល​។​

​លោក Kim និយាយថា កងកម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​ត្រៀមខ្លួន​ជាស្រេច ​សម្រាប់​សង្គ្រាម​ពិតប្រាកដ​ដើម្បី​ធ្វើ​ឲ្យ​សត្រូវ​ចុះ​ញ៉ម​។ លោក​និយាយថា​ ប្រព័ន្ធ​សព្វាវុធ​របស់​​កូរ៉េខាងជើង​មាន​ឥទ្ធិពលស៊ី​ប​គោលដៅ និង​ចល័ត​បាន​។ ការ​សាកល្បង​មី​ស៊ី​ល​ទាំងនេះ ជាការ​បញ្ជូន​ការព្រមាន​ដ៏​ច្បាស់លាស់​ទៅដល់​សត្រូវ​។ អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាងនិយាយ​ថា ការសាកល្បង​នេះ​គឺជា​ការព្រមាន​ទៅដល់​​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា រួមមាន​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក ដែល​កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​ថា​មាន​គ្រោះថ្នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm