មនុស្ស​ជិត ​២០​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន

2022/10/13 02:57:50 pm        289

​​ប៉ា​គី​ស្ថាន៖ មន្ត្រី​​ប៉ា​គី​ស្ថាន​និយាយ​ថា យ៉ាងហោចណាស់​អ្នកដំណើរ​ ១៨​នាក់​បាន​ស្លាប់​ និង​ ៧​នាក់​បាន​រង​របួស បន្ទាប់ពី​រថយន្តក្រុង​មួយ​គ្រឿង​បាន​ឆាបឆេះ​នៅ​តាម​ផ្លូវ​ទៅកាន់​តំបន់ Khair pur Nathan Shah ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត Sindh។ ​

​អ្នកដំណើរ​ម្នាក់​ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្តក្រុង​នេះ​បាន​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​របស់​ពួកគេ​វិញ ​បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​ចុះ​។ យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុងបាន​ឆេះ​ដោយសារតែ​ឆ្លង​ចរន្ត​ភ្លើង​ភ្លាមៗ​នៅ​ក្នុងស្រុក Jamshoro ដែល​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែង​កើតហេតុ ហើយ​ចាប់ផ្តើម​ជម្លៀស​អ្នកដំណើរ​ចេញពី​រថយន្ត ប៉ុន្តែ​អ្នកដំណើរ​មួយ​ចំនួន​ជា​កុមារ​បាន​ជាប់​នៅ​ខាងក្នុង ហើយ​មិន​អាច​គេចខ្លួន​ចេញ​បាន​។

​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បែបនេះ តែងតែ​កើតមាន​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មិនល្អ និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​យានយន្ត​ថែទាំ​មិនបាន​ល្អ​។​ កាលពី​ខែ​កក្កដា​ឆ្នាំមុន រថយន្តក្រុង​ដឹក​កម្មករ​ភាគច្រើន​ធ្វើដំណើរ​ទៅផ្ទះ​ ដើម្បី​ចូលរួម​ពិធីបុណ្យ​មូស្លីម​ដ៏​សំខាន់​មួយ​បាន​បុក​រថយន្ត​កុងតឺន័រ​ នៅ​លើ​ផ្លូវ​ហាយ​វេ​នៅ​ភាគ​កណ្តាល​ប្រទេស​ប៉ា​គី​ស្ថាន ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៣នាក់​ស្លាប់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am