
ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើសន្និសីទពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍ សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

