រដ្ឋាភិបាលកម្ពុជា ត្រៀមអន្តរាគមន៍ជួយកម្មករនិយោជិតក្នុងករណីបិទរោងចក្រ ឬព្យួរការងារ

2022/10/13 10:15:22 pm        405

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​លើកឡើងថា ​រាជរដ្ឋាភិបាល ត្រៀមធ្វើការ​អន្តរគមន៍ ជួយកម្មករកម្មការិនី ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ប្រសិនបើមានការបិទរោងចក្រ ឬព្យួរការងារ ​ដោយសារវិបត្តិពីខាងក្រៅ​ គឺសង្គ្រាមនៅអ៊ុយក្រែន ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២២កន្លងទៅ​ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ដោយសារវិបត្តិ​សង្គ្រាមនៅរវាងរុស្ស៉ី និងអ៊ុយក្រែន ​បានធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដោយ​នៅត្រីមាសទី៤នេះ ​ការនាំចេញវិស័យកាត់ដេរមានការថយចុះ​ ហើយបើធៀបឆ្នាំនិងឆ្នាំ អាចថយ​ចុះប្រហែល ១០ភាគរយ។

ឯកឧត្តម លើកឡើងថា វិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ធ្វើឱ្យមានការកាត់បន្ថយការ​ប្រើប្រាស់​សំលៀកបំពាក់ ​និង​ប៉ះពាល់ដល់ការបញ្ជាទិញផងដែរ​នៅកម្ពុជា​ ព្រោះវិបត្តិនេះ ធ្វើឲ្យមាន​អត្រា​អតិផរណាកើនឡើង​នៅអាមេរិក ​​និងអឺរ៉ុប ​ដូច្នេះការចំណាយរបស់ពលរដ្ឋ ផ្តោតសំខាន់ទៅ​លើ​ប្រេងឥន្ធនៈ ថាមពល​ និងអគ្គិសនី។

ឯកឧត្តម បានអះអាងថា ​គិតមកដល់ពេលនេះ​ ករណីការបិទរោងចក្រ ​ឬព្យួរ មានតិចតួចបំផុត។ បើសិនមានការបិទ​ ឬព្យួរការងារ ​ខាងក្រសួងនឹងត្រៀមដោះស្រាយជូនកម្មករតាមភាពជាក់ស្តែង និងយោងទៅតាមច្បាប់ការងារ​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់បងប្អូនកម្មករ។

គិតត្រឹមខែកក្កដា ​ឆ្នាំ២០២២នេះ កម្ពុជាមានរោងចក្រកាត់ដេរប្រមាណ​ ១ ២៩១រោងចក្រ កំពុង​ដំណើរការនិងបានបង្កើតការងារដោយផ្ទាល់ជាង​ ៨៣ម៉ឺននាក់ ​និងដោយប្រយោលជិត ១លាននាក់។

សូមបញ្ជាក់ថា ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ​ដែលមានការបិទរោងចក្រ រាជរដ្ឋាភិបាល​បានផ្តល់ប្រាក់ជំនួយដល់កម្មករនិយោជិតវិស័យកាត់ដេរចំនួន​ ៤០ដុល្លារក្នុងមួយខែ និងភាគី​និយោជករោងចក្រ ក៏បានផ្តល់ចំនួន ​៤០ដុល្លារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់​ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm