Australian Open បើកឲ្យកីឡាករ​-​កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួម​ប្រកួត​វិញ​បាន​

2022/10/13 10:21:03 pm        51

​វាយកូនបាល់៖ ​កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​រុស្ស៊ី និង​បេឡា​រុស​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួមការ​ប្រកួត Grand Slam, Australian Open វិញ​បាន​ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Craig Tiley នាយក​គ្រប់គ្រង​ទូទៅ​ព្រឹត្តិការណ៍​។

​​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​បាន​ហាមឃាត់​មិនឱ្យកីឡាករ​-​កីឡា​ការិនី​វាយ​កូន​បាល់​រុស្ស៊ី និង​បេឡា​រុសចូលរួម​ការប្រកួត​ឡើយ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នាពេល​កន្លងមក ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​កន្លងមក French Open និង US Open បាន​អនុញ្ញាត​ឱ្យ​ប្រកួត​ធម្មតា​តែ​មិន​ស្ថិត​ក្រោម​ទង់ជាតិ​រុស្ស៊ី រឺ​បេឡា​រុស លើកលែង Wimbledon មិន​ត្រូវ​បាន​អនុញ្ញាត​។ ​ដោយឡែក​សម្រាប់​បញ្ហា​របស់ Novak Djokovic នឹងមិន​មានការ​ហាម​ឃាត់​ឡើយ តែ​អាស្រ័យ​លើ​ទិដ្ឋាការ​ដែល​ត្រូវ​បាន​ហាមឃាត់​កាលពី​ខែ​មករា ​ដែល​ហាម​ចូល​ទឹកដី​អូស្ត្រាលី​នោះ​ត្រូវ​បាន​បើកចំហ​ឡើងវិញ​។

​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​រូបនេះ​ត្រូវ​បណ្តេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង Melbourne កាលពី​ខែមករា​ ជុំវិញ​រឿង​ទិដ្ឋាការ​ដែល​មិនមាន​អម​បញ្ជាក់​ជាមួយ​កាត​វ៉ាក់សាំង​ដែល​សាមីខ្លួន Djokovic ប្រកាសថា​មិន​ចាក់​វ៉ាក់សាំង​ឡើយ ទោះ​គេ​មិនឱ្យ​ប្រកួត​មួយជីវិត​ក្តី​។ ​Novak Djokovic ធ្លាប់បាន​និយាយ​កាលពី​ខែ​មុន​ដែរ​ថា កំពុង​រង់ចាំ​ដំណឹង​ល្អ​ពី​អាជ្ញាធរ​អូស្ត្រាលី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        336
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        420

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm