សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សានុសិស្សឲ្យចូលរៀនឥតបង់ថ្លៃលើជំនាញសិល្បៈទាំង៥

2022/10/13 10:23:44 pm        967

ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសជ្រើសរើស​សិស្សានុសិស្ស ​មានបំណងចង់ប្រឡងចូលរៀនជំនាញសិល្បៈ ​នៅសាលាតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប​ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ​ការជ្រើសរើសនេះ នឹងផុតកំណត់​ការទទួលពាក្យនៅថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០២២ និងកាលបរិច្ឆេទប្រឡងនៅថ្ងៃទី២០ ​ខែធ្នូ ឆ្នាំ២០២២ និងកន្លែងចែកពាក្យ​ និងទទួលពាក្យប្រឡង​ នៅការិយាល័យសិក្សា ​នៃសាលាមធ្យមវិចិត្រសិល្បៈ។

បើតាមលោក ហេង កំសាន្ត នាយកស្តីទី សាលាមធ្យមវិចិត្រសិល្បៈ ​បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២២នេះថា សាលានឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្ស​ឱ្យចូលរៀនតាម​ សាលាជំនាញទាំង៥ខាងលើ ដោយឥតបង់ថ្លៃ ​លើជំនាញឯកទេសត្រូវជ្រើសរើស ដូចជា៖

១.សាលាតូរ្យតន្ត្រី -ចម្រៀង៖ អាយ៉ៃ, ចម្រៀងជាពួក និងចម្រៀងបុរាណ និងក្លារីណែត, ឧបករណ៍តន្ត្រីសម័យ៖ វីយូឡុងវីយូឡាព្យាណូសែលឡូ, កុងត្រីបាស់ត្រុំប៉ែត, ស្លុតសាក់សូ ឧបករណ៍តន្ត្រីបុរាណ៖ ចាប៉ីដងវែង, ស្រឡៃ, ទ្រអ៊ូទ្រសោ, ឃឹម, គងតូចគងធំតាខ, រនាតឯក និងរនាតធុង។

២.សាលារបាំ -ឯកទេស៖ របាំបុរាណ របាំប្រពៃណី និងល្ខោនខោល។

៣.សាលាល្ខោន -ឯកទេស៖ ល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ។

៤.សាលាសៀក -ឯកទេស៖ កាប, លោតលើកម្រាល, ទន់ភ្លន់, ទោង, លំនឹង, ត្រែះ, បច្ចេកទេសលើលំហ, បាល្លេ។

៥.សាលាសិល្បៈសូនរូប -ឯកទេសគំនូរ៖ គំនូរបុរាណ, គំនូរលម្អលើក្រណាត់, គំនូរផ្សាយ និងគំនូរវិចិត្រកម្ម -ឯកទេសចម្លាក់៖ ចម្លាក់ពុម្ព, ចម្លាក់ប្រាក់, ចម្លាក់ស្មិត, ចម្លាក់ឈើ, ខ្មុកស្មាច់ និងកុលាលភាជន៍។

ជាមួយគ្នានោះដែរសិស្សានុសិស្ស កំពុងហាត់រៀនត្រៀមប្រឡងមធ្យមសិក្សាបឋមភូមិ ​ចំនួន០៣រូប ដែលរៀនលើជំនាញសិល្បៈរបាំបុរាណ​ បានលើកឡើងស្រដៀងគ្នាថា​ ការរៀនលើជំនាញនេះ គឺ​ស្រលាញ់ និងមានបំណងចូលរួមលើកស្ទួយ ​ថែរក្សា វិស័យសិល្បៈវប្បធម៌​របស់យើង​ឲ្យ​បាន​គង់វង្ស។

ទន្ទឹមនឹងនោះលោក ហេង កំសាន្ត បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ មានលោកគ្រូ អ្នកគ្រូ ​ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ថ្នាល​ ថ្នាក់មធ្យមសិក្សាបឋមភូមិ ហៅថាឌីប្លូម និង​ថ្នាក់មធ្យមសិក្សាទុតិយភូមិ ​ហៅថាបាក់ឌុប ​សរុបជាង៣០០នាក់ ក្នុងនោះសាលាមធ្យម​វិចិត្រ​សិល្បៈ មានកម្មវិធីសិក្សាចំនួន២៖ ទី១.ចំណេះទូទៅ ​ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា និងទី២.បច្ចេកទេសជំនាញសិល្បៈទាំង៥៕អត្ថបទ៖ រដ្ឋា



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm