កម្ពុជានាំចេញផលិតផលកាត់ដេរ​មានតម្លៃ ១០.២៥ ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ

2022/10/13 11:11:03 pm        603

ភ្នំពេញ៖ ការនាំចេញផលិតផលកាត់ដេរ មានតម្លៃសរុប ១០.២៥ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ​ មាន​កំណើន ២៤.៥ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករ ​ការនាំចេញផលិតផលកាត់ដេរ រួមមាន៖ សំលៀកបំពាក់ ស្បែកជើង​ និងផលិតផលធ្វើដំណើរ រួមចំណែក ​៥៩ភាគរយ នៃការនាំ​ចេញេ​សរុប ១៧.២៥ពាន់លានដុល្លារ​ក្នុងរយៈពេល ​ចាប់ពីខែមករា​ ដល់ខែកញ្ញា​ឆ្នាំនេះ។

របាយការណ៍ដដែល​ បង្ហាញថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿង​បំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត ​អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ​ស្បែកសត្វកែច្នៃ ​និងផលិតផលផ្សេងៗទៀត)​ មានចំនួន ៤ ១៨៧,៥ លានដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៨០៨,២ លានដុល្លារអាមេរិក ស្មើនឹង ២៣,៩%។

ដោយឡែក ការនាំចេញ​កសិផលមានចំនួន ២ ២២៧,៥ ​លានដុល្លារអាមេរិក ​កើនឡើងប្រមាណ ១២២,៣ ​លានដុល្លារអាមេរិក ស្មើនឹង ៥,៨% ដែលក្នុងនោះ ​ស្រូវនាំចេញមានតម្លៃ ៥០៣,៦ លាន​ដុល្លារអាមេរិក ការនាំចេញអង្ករមានតម្លៃ ​២៩១,៥ លាន​ដុល្លារអាមេរិក ​កៅស៊ូនាំចេញ​​មានតម្លៃ ២៧២,៨ លាន​ដុល្លារអាមេរិក ​និងកសិផល​ផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា ​ទំហំនៃការនាំចេញក្នុងរយៈពេល ​៩ខែ ឆ្នាំ​២០២២ ​សម្រេចបាន ១៧.២៥ ពាន់លាន​ដុល្លារ កើនឡើង ២២.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង​ ឆ្នាំ​២០២១។

របាយការណ៍ នាំចេញនេះ ត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារគយនិងរដ្ឋាករ​រយៈពេល ៩ខែ ឆ្នាំ២០២២​ ក្រោមអធិបតីភាពរបស់ ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម​នាយក​រដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ​កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២២ ​នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm