សាលា​រាជ​ធានី​ភ្នំពេញ​បិទ​ខ្ទប់​ភូមិ​ចំនួន​៧​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ក្រោយ​ផ្ទុះ​កូវីដ​១៩​ច្រើន​ករណី

2021/04/27 09:59:58 am        31

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​​ចំនួន​៧នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ រហូត​ដល់ ១៤​ថ្ងៃ​ក្រោយ។

ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ត្រពាំងថ្លឹង២ និង​ភូមិ​ទួល​ពង្រ​​ដែល​នៅ​ក្នុង​សង្កាត់​ចោមចៅ​១ ភូមិចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាង​ត្បូង ភូមិ​ប៉ប្រក​ខាង​ជើង និង​ភូមិ​ត្រពាំងល្វា នៃ​សង្កាត់​កាកាប​ទី​១ និង​ភូមិ​ចំការ​ឪឡឹក​១​ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​២។

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​៧​ខាង​លើ​នេះ​រយៈ​ពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ។

​សេចក្ដី​សម្រេច​នោះ បាន​ហាម​ឃាត់​មនុស្ស​គ្រប់​រូប​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ខ្លួន និង​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ទាំង​អស់។

ទោះជាយ៉ាងណា អាជ្ញាធរ​ក៏​ផ្ដល់​ការ​លើក​លែង​មួយ​ចំនួន​ផង​ដែរ​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​សកម្មភាព​ជួប​ជុំ​មួយ​ចំនួន។

សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ទាំង​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៥៤៤​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm