ស្ត្រី​ចាត់ទុកជា​កម្លាំង​ផ្លាស់​ប្តូរ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច និង​បង្កើត​ភាព​ធន់​យូរអង្វែង​ក្នុង​ជីវិត​រស់នៅ​

2022/10/14 12:59:46 am        463

​ភ្នំពេញ​៖ ​ស្ត្រី​ត្រូវបាន​ចាត់ទុកជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ និង​កម្លាំង​ផ្លាស់ប្តូរ​ក្នុង​ការស្តារ​សេដ្ឋកិច្ច និង​ការបង្កើត​ភាព​ធន់​យូរអង្វែង​ក្នុង​ជីវិត និង​ជីវភាព​រស់នៅ​របស់​គ្រួសារ សហគមន៍ និង​សង្គមជាតិ​។​

​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លើកឡើង​នៅ​ក្នុងវេទិការ​និង​ពិធី​ប្រគល់​ពាន់រង្វាន់ សហគ្រិន​ស្ត្រី​អាស៊ាន នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ក្នុង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ យើង​បាន​មើលឃើញ​ពី​ភាពរឹងមាំ និង​ភាព​ប៉ិនប្រសប់ របស់​សហគ្រិន​ស្ត្រី​នៅក្នុង​អាស៊ាន ខណៈដែល​វេទិកា​ឌីជីថល​បាន​ក្លាយជា​ដំណោះស្រាយ​ភ្លាមៗ និង​យូរអង្វែង​សម្រាប់​សហគ្រិន​ស្ត្រី​ជាច្រើន ដែល​អាច​ចាប់យក​ឱកាស​នៃ​ការ​លេចចេញ​ជា​រូបរាង​ឡើង ជាក់ស្តែង​ពានរង្វាន់​ពិសេស​អាស៊ាន​របស់​សហ​គ្រិន​ស្ត្រី ដែល​រៀបចំឡើង ជា​ផ្នែក​នៃ​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២ មាន​គោលបំណង​បង្ហាញ​ពី​សារៈសំខាន់ នៃ​ភាពជា​សហគ្រិន​របស់​ស្ត្រី ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​ងើបឡើង​វិញ​នៃ​អាស៊ាន​នៅ​គ្រប់​កម្រិត​, ហើយ​វា​ក៏​បម្រើឱ្យ​ការទទួលស្គាល់​សមិទ្ធិផល​របស់​សហគ្រិន​ស្ត្រី មកពី​គ្រប់​ប្រភេទ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អាជីវកម្ម និង​ពី​គ្រប់​មជ្ឈដ្ឋាន នេះ​ជា​កម្លាំងចិត្ត​សម្រាប់​អាស៊ាន​ទាំង​អស់គ្នា និង​សម្រាប់​ក្មេងជំនាន់ក្រោយ​នៃ​ប្រទេស និង​តំបន់​របស់​យើង​ផងដែរ​។​

​លោកជំទាវ បន្តថា ជា​ការពិត​ពានរង្វាន់​នេះ គឺជា​សក្ខីភាព​មួយ​ចំពោះ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា និង​អាស៊ាន​ក្នុងការ​ដោះ​សោរ ភាពជា​សហគ្រិន​ស្ត្រី និង​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​​​សហគ្រិនភាព​របស់​ស្ត្រី ដែលជា​កត្តា​សំខាន់​នៃ​វិធីសាស្ត្រ ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី​, ជាក់ស្តែង​ពានរង្វាន់​ពិសេស​នេះ មាន​លក្ខណៈ​ប្លែក​ពី​គេ ដោយសារ​វា​មិនមែនជា​ពានរង្វាន់​ឯកត្តជន ប៉ុន្តែ​ជា​ផ្នែក​សំខាន់​មួយ នៃ​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២ ដែល​ប្រធានបទ​នេះ​គឺ​ផ្តោតលើ​ស្ត្រី​ភាពជា​សហគ្រិន ដូច្នេះហើយម្ចាស់​ពានរង្វាន់​កំពុង​បង្កើត​កំណត់ត្រា និង​ប្រវត្តិសាស្ត្រ​អាស៊ាន ជាមួយ​កម្ពុជា ដែលជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​។​

​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២ នេះ ស្ត្រី​ត្រូវបាន​ចាត់ទុកជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ និង​កម្លាំង​ផ្លាស់ប្តូរ​ក្នុង​ការស្តារ​សេដ្ឋកិច្ច និង​ក្នុង​ការបង្កើត​ភាព​ធន់​យូរអង្វែង​ក្នុង​ជីវិត និង​ជីវភាព​រស់នៅ​របស់​គ្រួសារ​សហគមន៍ និង​សង្គម ដោយ​យើងទាំងអស់គ្នា​បានដឹងថា ដើម្បី​ចាប់ផ្តើម​អាជីវកម្ម និង​ជំរុញ​កំណើន និង​និរន្តរភាព​នៃ​ភាពជា​សហគ្រិន​របស់​ស្ត្រី ការទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ភាពជា​សហគ្រិន និង​ជំនាញ​អភិវឌ្ឍន៍​អាជីវកម្ម​គឺ​ចាំបាច់​។ ជុំវិញ​បញ្ហា​នេះ លោកជំទាវ​សង្ឃឹមថា ស្ត្រី​ដែលជា​សហគ្រិន​អាស៊ាន​ទាំងអស់ បន្ត​គាំទ្រ និង​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​ស្ត្រី​ផ្សេងទៀត​ដូចជា ស្ត្រី​ជនបទ ស្ត្រី​ពិការ និង​ស្ត្រី​ជនជាតិភាគតិច តាមរយៈ​ការអនុវត្ត​​អាជីវកម្ម​ដែល​រួមបញ្ចូល និង​និរន្តរភាព និង​តាមរយៈ​ការពង្រីក​ការរួម​សហការ និង​ការ​សហការគ្នា​ជាដើម​៕​ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm