
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មាននូវការគំរាមកំហែងពិតប្រាកដមួយនៃភាពអត់ឃ្លាន និងចលាចលសង្គមរីករាលដាលធំ ស្របពេលមានការប្រែប្រួលកើនឡើងពាក់ព័ន្ធនឹងថ្លៃការរស់នៅ និងតម្លៃថាមពលពិភពលោក។
អំឡុងសុន្ទរកថានៅកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការបង្កើតទំនុកចិត្តនៅអាស៊ី (CICA) ស្ថិតក្នុងទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន បាននិយាយថា កិច្ចប្រជុំកំពូលរបស់ពួកយើង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងទៀត ត្រូវការដោះស្រាយបញ្ហាជាច្រើន៕