
សេតវិមាន បានច្រានចោលការប៉ុនប៉ងឲ្យមានការជាប់ពាក់ព័ន្ធរវាងសំណើររបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងការបោះឆ្នោតអាមេរិក ប៉ុន្តែអារ៉ាប៊ីសាអូឌីត បានចេញនូវសេចក្តីថ្លែងការណ៍ដ៏កម្ររបស់ខ្លួន បង្ហាញពីភាពតានតឹងរវាងប្រទេសទាំង ២ ក្រោយពួកគេអះអាងថា ទីក្រុងវ៉ាស៊ីងតោន បានជំរុញឲ្យរាជាណាចក្រមួយនេះ ផ្អាករយៈពេល ១ខែលើការសម្រេចចិត្តរបស់អង្គការ OPEC។
សម្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តម្លៃប្រេងសាំងកើនឡើងខ្ពស់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកបោះឆ្នោត ហើយរូបលោក និងក្រុមតំណាងរាស្រ្តអាមេរិក បានធ្វើការព្រមានថា ទំនាក់ទំនងផ្អែកលើសន្តិសុខដ៏យូរអង្វែងរបស់អាមេរិកជាមួយរាជាណាចក្រមួយនេះ អាចនឹងត្រូវពិចារណាឡើងវិញ៕