រតនគីរី៖ នៅព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ឧត្ដមសេនីយ៍ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ក្រុមការងារនាំយកទូក និងម៉ាស៊ីនទូកចំនួន ១៤ គ្រឿង ប្រគល់ជូន តំបន់ប្រតិបត្តិការសឹករងរតនគីរី សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជា និង ជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជន ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ។
ឧត្ដមសេនីយ៍ ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងរតនគិរី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខ ការរស់នៅ និងប្រតិបត្តិការត្រៀមសង្គ្រោះប្រជាពលរដ្ឋរបស់នាយទាហាន នាយទាហានរង និងពលទាហានជាពិសេស សុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ។





