
កណ្តាល៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ BTV នៅរាត្រីថ្ងៃទី១៣ ខែតុលានេះថា ជនរងគ្រោះដោយលិចទូកដរចម្លង ស្ថិតក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ត្រូវបានរកឃើញ ៣នាក់ ក្នុងនោះ ម្នាក់បានស្លាប់ដោយលង់ទឹក ហើយសមត្ថកិច្ចកំពុងរុករកបន្ត។
គួរបញ្ជាក់ថា ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មនុស្សប្រមាណ ២០នាក់ បានបាត់ខ្លួនក្នុងទឹកក្នុងហេតុការណ៍លិចទូកមួយគ្រឿង ក្រោមស្ពានអ្នកលឿង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល៕



