សាលា​រាជ​ធានី​ភ្នំពេញ​បិទ​ខ្ទប់​ភូមិ​ជាច្រើន​ក្នុង​ខណ្ឌ​ចំនួន​បី​ក្រោយ​មនុស្ស​៦៣១​នាក់​ទៀត​ឆ្លង​កូវីដ​១៩

2021/04/27 09:59:58 am        21

ភ្នំពេញ៖ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ភូមិ​ជាច្រើន​នៅ​ខណ្ឌ​ចំនួន ៣​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូវីដ​១៩ ក្រោយ​ពី​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦៣១​នាក់​ទៀត​បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​ថ្ងៃ​នេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​យប់​នេះ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា​៖ «ដោយ​ឆ្លង​យប់​នេះ​រហូត​ដល់​ទៅ ៦៣១​នាក់ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ក៏បាន​សម្រេច​ធ្វើ​សេចក្ដី​សម្រេច​មួយ​អនុវត្ត​នៅ​ម៉ោង​សូន្យ​ៗ​ថ្ងៃ​នេះ ដើម្បី​បិទ​ខ្ទប់​ប្រជា​ពលរដ្ឋ​នៅ​ទីតាំង​មួយ​ចំនួន ដែល​ក្នុង​នោះ​ខណ្ឌ​មានជ័យ​មាន​២​សង្កាត់ គឺ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២។

លោក ឃួង ស្រេង ថ្លែង​បន្ត​ថា៖ «ដោយ​ឡែក​ខណ្ឌ​សែនសុខ មាន​ភូមិ​ទ្រុង​មាន់​១ ប៉ុន្តែ ភូមិ​ទ្រុង​មាន់​១​មាន​ពលរដ្ឋ​រស់​នៅ​ប្រហែល ១​ម៉ឺន​ជាង​គ្រួសារ។ ខណ្ឌ​ពោធិ៍សែនជ័យ ក៏​មាន​ ៦​ភូមិ​ដែល​ត្រូវ​ធ្វើ​ការ​បិទ​ខ្ទប់​នៅ​ថ្ងៃ​នេះ​ដែរ ដោយសារ​កម្មករ​កម្មការិនី​​បាន​ទៅ​ស្នាក់នៅ​លើ​ទីតាំង​នេះ»។

បើ​តាម​សេចក្ដី​សម្រេច​ចេញ​នៅ​ល្ងាច​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ហាម​ឃាត់​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ឬ​ទីស្នាក់​អាស្រ័យ​របស់​ពួកគេ​ចាប​់​ពី​ម៉ោង១២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា។

ក្រៅ​ពី​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​ទាំង​នេះ​ហើយ​នោះ សាលា​រាជ​ធានី​ភ្នំពេញ​ក៏​ហាម​ឃាត់​សកម្មភាព​អាជីវកម្ម និង​ការ​ប្រកប​មុខ​របរ​ជាច្រើន​ផង​ដែរ​នៅ​ក្នុង​ភូមិ​ដែល​ជាប់​ក្នុង​បញ្ជី​បិទ​ខ្ទប់​នេះ។

ទោះជាយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ផ្ដល​់​ការ​​លើក​លែង​ចំពោះ​សកម្មភាព​របស់​មនុស្ស និង​ការ​ប្រកប​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា «ចាំ​បាច់»​ និង​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត។

ចំណែក​ឯ​សកម្មភាព​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស​ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ ប៉ុន្តែ សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​ផ្ដល់​ការ​លើក​លែង​ផង​ដែរ​ចំពោះ​ការ​ជួប​ជុំ​មួយ​ចំនួន​«ចាំ​បាច់»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm