រយៈពេល ៥ឆ្នាំ កម្ពុជាបណ្ដេញចេញជនបរទេសខុសច្បាប់ ទៅស្រុកកំណើតវិញជាង ១ម៉ឺននាក់

2022/10/14 06:23:53 pm        516

ភ្នំពេញ៖ រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨-២០២២ អាជ្ញាធរកម្ពុជា បានបណ្ដេញចេញជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជាជាង ១ម៉ឺននាក់ ក្នុងចំណោមនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ត្រូវបានបណ្ដេញចេញមានរហូតដល់ជាង ៣ .៥០០នាក់ ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ចំពោះការងារអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេស ក្នុងនោះទី១. ទប់ស្កាត់ម៉ឺងម៉ាត់ មិនឲ្យមានកំណើនបន្ថែមនូវជនបរទេស ស្នាក់នៅបែបអន្តោប្រវេសន៍ ដោយផ្ដើមចេញពីការ ចុះធ្វើជំរឿនជនបរទេសអន្តោរប្រវេសន៍ឡើងវិញ, ទី២. យកចិត្តទុកដាក់ជុំវិញដោះស្រាយបញ្ហាជនបរទេស ដែលមានវត្តមានក្នុងប្រទេស ឲ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងទី៣. គ្រប់គ្រងហ្មត់ចត់ការស្នាក់នៅបណ្ដោះអាសន្ន របស់ជនបរទេសមិនមែនអន្តោប្រវេសន៍ ។

 ឯកឧត្តមបានបន្តថា ការទប់ស្កាត់ការចេញចូលខុសច្បាប់ និងការអនុវត្តនីតិវិធីចំពោះបទល្មើសអន្តោប្រវេសន៍ ក្នុងរយៈពេល៥ឆ្នាំ គឺអាជ្ញាធរកម្ពុជា បានផ្អាកដំណើរមិនឲ្យចេញចូល និងបញ្ជូនទៅប្រទេសដើមវិញនូវជនបរទេសចំនួនជាង ៣ពាន់នាក់ និងបានបណ្ដេញចេញ ក្រោយពីស្រាវជ្រាវបង្ក្រាបបទល្មើសអន្តោប្រវេសន៍ (ក្នុងប្រទេស) មានចំនួនជាង ១១.០០០នាក់ និងមានជាច្រើនសញ្ជាតិ ។

 ឯកឧត្តម ខៀវ សុភ័ក្ត្រ បានបន្ថែមថា ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាបានផ្ដល់នូវទិដ្ឋាការចូលកម្ពុជាដល់ជនបរទេស មានចំនួនជាង ៦លាន ៤ម៉ឺននាក់, ទិដ្ឋាការចេញចំនួនជាង ២ម៉ឺននាក់ និងបន្តរយៈពេលស្នាក់នៅចំនួនជាង ២លាននាក់ ។

 អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្តទៀតថា សម្រាប់អ្នកចេញចូលកម្ពុជា ជាលក្ខណៈអន្តរជាតិ ក្នុងនោះជនបរទេសចូលចំនួនជាង១៤លាន ៦សែននាក់ និងចេញចំនួនជាង១៤លាន ៧សែននាក់ ។ សម្រាប់ពលរដ្ឋខ្មែរវិញ បានចូលក្នុងប្រទេសមានចំនួនជាង៤លាន ៥សែននាក់ និងចេញជាង ៤លាន ៩សែននាក់ ៕(បាន សុខរិទ្ធិ)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm