បាល់ទាត់៖ ខ្សែបម្រើស្លាបអាហ្សង់ទីន Angel Di Maria នឹងត្រូវអវត្តមានយ៉ាងហោចណាស់ដល់ខែវិច្ឆិកា បន្ទាប់ពីក្លិបសេះបង្កង់ Juventus បានបញ្ជាក់ថា គេមានរបួសសរសៃពួរកម្រិតស្រាល។

Di Maria បានទទួលរងរបួសនេះក្នុងបរាជ័យរបស់ Juventus នៅទឹកដី Maccabi Haifa ២-០ កាលពីយប់ថ្ងៃអង្គារក្របខណ្ឌ UEFA Champions League ខណៈដែលកីឡាករវ័យ ៣៤ឆ្នាំរូបនេះបានទទួលការពិនិត្យលំអិតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ Di Maria ត្រូវបានគេរំពឹងថា ជាសមាជិកសំខាន់របស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅ World Cup 2022 នៅកាតាឆ្នាំនេះដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា។ អាហ្សង់ទីនស្ថិតនៅក្នុងពូល C ដោយចាប់ផ្តើមប្រកួតដំបូងជួបជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២២ ខែវិច្ឆិកា មុនជួបជាមួយម៉ិកស៊ិក និងប៉ូឡូញ៕
អត្ថបទ៖នាង សុភាវុធ