ជប៉ុន​និយាយ​ថា​ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់ ​១​គ្រាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ

2022/10/14 07:26:27 pm        317

​ជប៉ុន​៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិក​យ៉ាង​ហោច​ណាស់​ ១​គ្រាប់​ទៅកាន់​ភាគ​ខាងកើត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ រដ្ឋមន្ត្រី​លោក Hamada Yasukazu បាន​និយាយ​ថា មី​ស៊ី​ល​នេះ​ត្រូវ​បាន​បាញ់​នៅ​ម៉ោង​ប្រហែល ១ និង ៤៧​នាទី​រំលង​អាធ្រាត្រ​ម៉ោង​នៅ​ប្រទេស​ជប៉ុន​ពី​តំបន់​ក្បែរ​ទីក្រុង​ព្យុងយ៉ាង​។

លោក​បាន​និយាយ​ថា វា​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​។​ លោក Hamada និយាយថា ក្រសួង​ប៉ាន់ប្រមាណ​ថា មី​ស៊ី​ល​បាន​ឡើងដល់​រយៈកម្ពស់​ប្រហែល ៥០គីឡូម៉ែត្រ និង​ហោះ​ក្នុង​ចម្ងាយ​ប្រហែល ៦៥០គីឡូម៉ែត្រ ប៉ុន្តែ​ពុំមាន​របាយការណ៍​នៃ​ការ​ខូចខាត​ដល់​នាវា​ ឬ​យន្តហោះ​របស់​ជប៉ុន​នោះទេ​។​ ​លោក Hamada និយាយថា សកម្មភាព​របស់​​កូរ៉េខាងជើង រួមទាំង​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់ និង​ការបង្ក​ហេតុដែល​កំពុង​កើនឡើង​ដោយ​ឯកតោភាគី បាន​គំរាម​ដល់​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេស​ជប៉ុន ព្រមទាំង​សហគមន៍​អន្តរជាតិ ហើយ​ប្រទេស​ជប៉ុន​មិនអាច​អត់ឱន​ឱ្យបាន​នោះទេ​។ ​ជប៉ុន​បានដាក់​បណ្តឹងតវ៉ា​ជាមួយ​កូរ៉េខាងជើង​ តាមរយៈ​ស្ថានទូត​របស់ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង​។​

​លោក Hamada និយាយថា ការកំណត់​យ៉ាងច្បាស់​ពី​ចេតនា​ នៃ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គឺជា​ការពិបាក​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង​បាន​អះអាងថា ខ្លួន​ចាំបាច់​ត្រូវមាន​ការទប់ស្កាត់​ដោយ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ការគំរាមកំហែង​របស់​សហរដ្ឋអាមេរិក​។ នេះ​អាចជា​មូល​ហេតុដែល​ប្រទេស​នេះ​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិក និង​ធ្វើ​ឲ្យ​ប្រសើរឡើង​សមត្ថភាព​ប្រតិបត្តិការ​ ជា​វិធីសាស្ត្រ​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​។ ការបាញ់​មី​ស៊ី​ល​នៅ​ថ្ងៃ​សុក្រ​នេះ​គឺជា​ហេតុការណ៍​លើក​ទី​២៧ ​ក្នុងឆ្នាំនេះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Yoon Suk Yeol និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការបង្ក​ហេតុ​ដោ​យោធា​កូរ៉េខាងជើង​កាលពី​យប់​មិញ បាន​បំពាន​លើ​កិច្ចព្រមព្រៀង​យោធា​អន្តរ​កូរ៉េកាលពី​ខែកញ្ញា ឆ្នាំ​២០១៨៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm